បន្ទាប់ពីប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២ អដ្ឋិធាតុ នៅឃុំបឹងព្រះ ស្រុកបាភ្នំ ក្រុម K៩១ បានពង្រីកតំបន់ជីកកកាយនៅក្នុងឃុំ។

leftcenterrightdel
ក្រុម K៩១ បានរកឃើញអដ្ឋិធាតុយុទ្ធជនពលីវៀតណាមចំនួន ៣ អដ្ឋិធាតុ (រូបថត៖ nhandan.vn)

ដោយមានការខិតខំប្រឹងប្រែងពីកម្មាភិបាល យុទ្ធជន និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាជន បន្ទាប់ពីបានពង្រីកផ្ទៃដីជាង ៨០០ ម៉ែត្រការ៉េ ដោយបានជីកដីទំហំ ៣០០ ម៉ែត្រគូប ក្នុងជម្រៅពី ០.៨ ម៉ែត្រ ទៅ ១.២ ម៉ែត្រ ក្រុមការងារស្វែងរកបានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣ អដ្ឋិធាតុ។

leftcenterrightdel
ក្រុម K៩១ បានស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តព្រៃវែង ប្រទេសកម្ពុជា (រូបថត៖ nhandan.vn)

ដោយផ្អែកលើវត្ថុ និងព័ត៌មានរបស់សាក្សី ដំបូងឡើយ ត្រូវបានកំណត់ថា ទាំងនេះគឺជាអដ្ឋិធាតុកងទ័ពស្មគ្រចិត្តវៀតណាមចំនួន ៣  អដ្ឋិធាតុដែលបានពលីជីវិតក្នុងដំណាក់កាលឆ្នាំ ១៩៧២-១៩៧៣ ដោយមិនស្គាល់អត្តសញ្ញាណ។ ក្រុម K៩១ បានប្រមូលសំណាកដើម្បីផ្ញើទៅកោសល្បវិច័យហ្សែន ADN ហើយបានបញ្ចប់នីតិវិធីដំបូងតាមបទប្បញ្ញត្តិ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារនឹងបន្តពង្រីកតំបន់ស្វែងរក ដោយមានការប្តេជ្ញាចិត្តនាំវីរយុទ្ធជនពលីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។

ក្រុម K៩១ សង្ឃឹមថានឹងទទួលបានជំនួយដ៏មានតម្លៃពីអង្គការ បុគ្គល ជាពិសេសអតីតយុទ្ធជន សាក្សីប្រវត្តិសាស្ត្រ និងប្រជាជនទាក់ទងនឹងព័ត៌មានទាក់ទងនឹងកន្លែងបញ្ចុះសពអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅក្នុងខេត្តទាំងពីរ (ព្រៃវែង និងពោធិ៍សាត់ ព្រះរាជាណាចក្រកម្ពុជា)៕

បកប្រែដោយ Huyen Trang