ពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី ៤១ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Binh Phuoc
កប.អនឡាញ - នៅថ្ងៃទី២០ ខែធ្នូ នៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Binh Phuoc ថ្នាក់ដឹកនាំ កងម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Dong Nai បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី ៤១ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅឃុំ Loc Ninh ឃុំ Loc Tan វៀតណាម និងកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។
នៅក្នុងពិធីនេះ ប្រតិភូបានអុជធូបគោរពវិញ្ញាណក្ខន្ធជូនវីរយុទ្ធជនដែលពលីជីវិត ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិ ក្នុងឱកាសខួបលើកទី៨១ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥)។
    |
 |
|
អដ្ឋិធាតុយុទ្ធជនពលីចំនួន ៤១ អដ្ឋិធាតុដែលពលីជីវិតក្នុងសង្គ្រាមនៅខេត្ត Dong Nai និងកម្ពុជា ត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលី Binh Phuoc (រូបថត៖ vnanet.vn) |
ក្នុងបំណងអនុវត្តផែនការរបស់បញ្ជាការដ្ឋានយោធាខេត្ត Dong Nai ស្ដីពីការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ក្រុម K៧២ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤១ អដ្ឋិធាតុ រួមទាំងអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥ អដ្ឋិធាតុដែលត្រូវបានស្វែងរកនៅក្នុងឃុំ Loc Ninh អដ្ឋិធាតុយុទ្ធជនពលីចំនួន ៦ អដ្ឋិធាតុដែលត្រូវបានរកឃើញនៅក្នុងឃុំ Loc Tan ហើយអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣០ អដ្ឋិធាតុត្រូវបានរកឃើញនៅកម្ពុជា។
ចាប់ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ក្រុម K៧២ នៃបញ្ជាការយោធាខេត្ត បានជំនះការលំបាកជាច្រើន ដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣,៥៤៩ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសវៀតណាម និងកម្ពុជា ហើយធ្វើមាតុភូមិនិវត្តន៍ ដើម្បីបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត៕
បកប្រែដោយ Thanh Cong