លោកស្រី Pham Thi Thanh Tra សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងជាអធិបតីនៃកិច្ចប្រជុំ។

leftcenterrightdel
លោកស្រី Pham Thi Thanh Tra សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី មានប្រសាន៍​ក្នុង​កិច្ចប្រជុំ​

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី Pham Thi Thanh Tra បានស្នើឱ្យគណៈកម្មាធិការដឹកនាំលេខ៥១៥ គ្រប់លំដាប់ថ្នាក់  បន្តខិតខំប្រឹងប្រែង អនុវត្តដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីពន្លឿនវឌ្ឍនភាពនៃការរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ដោយខិតខំដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៧ រុករក ប្រមូលអដ្ឋិធាតុចំនួន ៧០០០ អដ្ឋិធាតុ និងដល់នៅឆ្នាំ ២០៣០ រុករកប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០០០ អដ្ឋិធាតុ។

leftcenterrightdel
អង្គភាពនានាទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស

leftcenterrightdel
បុគ្គលនានាទទួលប័ណ្ណសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស

ភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួនសម្រាប់រយៈពេលខាងមុខនោះគឺការផ្តោតលើការរៀបចំគោលនយោបាយពាក់ព័ន្ធឱ្យបានពេញលេញនៅឆ្នាំ ២០២៦ និងផ្តល់ធនធានគ្រប់គ្រាន់សម្រាប់ភារកិច្ចដ៏សំខាន់មួយនេះ។ ព្រម​ទាំង​កំណត់តំបន់ និងភូមិសាស្រ្តសំខាន់ៗឱ្យបានច្បាស់លាស់ ជាពិសេសតំបន់នៅក្នុងប្រទេស ដើម្បីប្រមូលកម្លាំងតាមពេលវេលាជាក់ស្តែង និងមានការទទួលខុសត្រូវជាក់លាក់ ដើម្បីរុករក ប្រមូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់ស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការ និងអង្គភាពពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី និងជម្រុញការកៀរគរពីសង្គមទាំងមូល រួមទាំងពលរដ្ឋម្នាក់ៗ ដើម្បីចូលរួមក្នុងភារកិច្ចរុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

នៅក្នុងកិច្ចប្រជុំនេះ អង្គភាពចំនួន ៤៨ និងបុគ្គលចំនួន ៦៩ នាក់ ដែលមានស្នាដៃល្អក្នុងភារកិច្ចរុករក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជន ក្នុងដំណាក់កាល ២០២១-២០២៥ ទទួលប័ណ្ឌសរសើរពីរដ្ឋមន្ត្រីក្រសួងការពារប្រទេស៕

បកប្រែដោយ Duy Hoan