ការអនុវត្តដ៏ទូលំទូលាយ នៅជិតតំបន់មូលដ្ឋាន

ការងារស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនជីវិតដែលមានព័ត៌មានមិនពេញលេញ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយដែលបង្ហាញពីការទទួលខុសត្រូវរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលចំពោះយុទ្ធជនដែលបានពលី។ បច្ចុប្បន្ននេះ នៅទូទាំងប្រទេសនៅតែមានអដ្ឋិធាតុយុទ្ធជនពលីប្រហែល ១៧៥,០០០ នាក់ដែលមិនទាន់ត្រូវបានរកឃើញ ឬ ត្រូវបានប្រមូលនៅឡើយ។ ហើយក៏មានផ្នូរយុទ្ធជនពលីជាង ៣០០,០០០ នៅក្នុងទីបញ្ចុះសពដែលខ្វះព័ត៌មាន និងមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណទេ។ ដោយមានការអនុវត្តយ៉ាងហ្មត់ចត់នូវការណែនាំ និងការសម្រេចចិត្តរបស់ស្ថាប័នមានសមត្ថកិច្ចគ្រប់កម្រិតទាក់ទងនឹងការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានជារាល់ទីភ្នាក់ងារ អង្គភាព និងមូលដ្ឋាននានា បានយកចិត្តទុកដាក់ក្នុងការដឹកនាំ និងណែនាំដោយដាក់ចេញនូវគោលនយោបាយ និងដំណោះស្រាយដ៏ទូលំទូលាយជាច្រើនដែលត្រូវបានរៀបចំឡើងសម្រាប់តំបន់ជាក់លាក់នីមួយៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលមានព័ត៌មានមិនទាន់ពេញលេញ។

ដោយមានការប្តេជ្ញាចិត្តខ្ពស់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងកងទ័ពដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនេះទទួលបានលទ្ធផលដ៏ល្អៗ។ អង្គភាព និងមូលដ្ឋានជាច្រើនបានម្ចាស់ការ សកម្មក្នុងការប្រមូល និងស្វែងរកប្រភពព័ត៌មានអំពីយុទ្ធជនពលី។ ជាលទ្ធផលទទួលបាន ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ប្រទេសទាំងមូលស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ៦,៩៥៩ នាក់។ ការអនុវត្តនូវរាល់ដំណោះស្រាយទាំងអស់យ៉ាងស៊ីសង្វាក់គ្នាបានជួយសម្រួល និងបង្កើនប្រសិទ្ធភាពនៃការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

leftcenterrightdel
 

leftcenterrightdel
ក្រុម K73 នៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនវៀតណាមដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា

ការពន្លឿនវឌ្ឍនភាព និងសម្រេចបានរាល់គោលដៅ

ទោះបីជាទទួលបានលទ្ធផលវិជ្ជមានជាច្រើនក៏ដោយ ប៉ុន្តែភារកិច្ចនៃការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនមានព័ត៌មានមិនពេញលេញកំពុងទាមទារឱ្យមានតម្រូវការកាន់តែច្រើនឡើង។ យោងតាមលោកវរសេនីយ៍ឯក Bui Yen Tinh អនុប្រធាននាយកដ្ឋានប្រតិបត្តិការ (អគ្គសេនាធិការដ្ឋាន) អដ្ឋិធាតុកងទ័ពយុទ្ធជនមានស្ថិតនៅទីតាំងផ្សេងៗគ្នាដូចជាព្រៃក្រាស់ ភ្នំខ្ពស់ ទន្លេជ្រៅ និងបាតសមុទ្រ... ព័ត៌មានអំពីកន្លែងបញ្ចុះសពដើមរបស់កងទ័ពយុទ្ធជនកំពុងកាន់តែតិចទៅៗ។ ភូមិសាស្រ្តតំបន់បញ្ចុះសពមានការផ្លាស់ប្តូរ តំបន់ជាច្រើននៅតែសល់គ្រាប់បែក មីន គ្រឿងមិនទាន់ផ្ទុះផ្សេងៗទៀត និងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុបានប៉ះពាល់យ៉ាងខ្លាំងដល់ការងារកំណត់ទីតាំង ការបង្កើតផែនទីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណយុទ្ធជនពលីដែលមានព័ត៌មានមិនពេញលេញ។ ការពិតនេះទាមទារឱ្យបន្តអនុវត្តដំណោះស្រាយជាបន្ទាន់ និងម៉ឺងម៉ាត់នៅក្នុងរយៈពេលខាងមុខ។

ក្នុងអំឡុងពេលឆ្នាំ ២០២៦-២០៣០ គណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ បានកំណត់អាទិភាពដូចខាងក្រោម៖ ពន្លឿនវឌ្ឍនភាព និងប្រសិទ្ធភាពនៃការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មាន។ បន្តផ្តោតលើការស្វែងរក ពោលគឺប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងស្រុក។ សកម្មក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មានដោយប្រើប្រាស់ការធ្វើតេស្ត DNA។ ផ្ទៀងផ្ទាត់ សន្និដ្ឋាន បំពេញបន្ថែម និងកែតម្រូវព័ត៌មានលើផ្នូររបស់យុទ្ធជនពលីដែលមានព័ត៌មានមិនពេញលេញ និងបំពេញប្រព័ន្ធព័ត៌មានមូលដ្ឋានទិន្នន័យអំពីយុទ្ធជនពលី។

ដើម្បីដោះស្រាយរាល់ការលំបាក និងឧបសគ្គក្នុងការគ្រប់គ្រង ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណយុទ្ធជនពលី លោក Vu Ngoc Thuy អនុប្រធាននាយកដ្ឋានអ្នកមានគុណ (ក្រសួងមហាផ្ទៃ) បានលើកឡើងគំនិតមួយចំនួនដូចជា៖ បន្តស្រាវជ្រាវ និងកែលម្អបទប្បញ្ញត្តិស្តីពីការកំណត់អត្តសញ្ញាណយុទ្ធជនពលីដែលខ្វះព័ត៌មាន។ បើកយុទ្ធនាការមួយដើម្បីលើកទឹកចិត្តសាធារណជន និងអតីតយុទ្ធជនឱ្យផ្តល់ព័ត៌មាន និងអនុវត្តគោលនយោបាយដើម្បីគាំទ្រ និងផ្តល់រង្វាន់ដល់បុគ្គល និងអង្គការដែលផ្តល់ព័ត៌មានត្រឹមត្រូវដើម្បីជួយកំណត់អត្តសញ្ញាណយុទ្ធជនពលីដែលខ្វះព័ត៌មាន។ ពន្លឿនការសាងសង់ និងការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទិន្នន័យចំពោះយុទ្ធជនពលីដែលខ្វះព័ត៌មាន និងទិន្នន័យ ADN របស់យុទ្ធជនពលី និងសាច់ញាតិរបស់ពួកគេ ដោយភ្ជាប់ដោយផ្ទាល់ជាមួយមូលដ្ឋានទិន្នន័យប្រជាជនដើម្បីសម្រួលដល់ការផ្ទៀងផ្ទាត់ព័ត៌មានឱ្យលឿនបំផុត និងត្រឹមត្រូវបំផុត៕

បកប្រែដោយ Minh Trung