"គោលជំហររបស់វៀតណាមបានបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ វៀតណាមប្រឆាំងជំទាស់នឹងការប្រើប្រាស់កម្លាំងដើម្បីវាយប្រហារលើប្រទេសដែលមានអធិបតេយ្យ  ជាពិសេសហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលបណ្តាលឱ្យមានប្រជាពលរដ្ឋស្លាប់ជាច្រើន។ សកម្មភាពទាំងនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបន្តគំរាមកំហែងដល់អាយុជីវិត សុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ រួមទាំងពលរដ្ឋវៀតណាមនៅក្នុងតំបន់ ដែលបង្កឱ្យមានអស្ថិរភាពដល់សកម្មភាពសេដ្ឋកិច្ច សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក"។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  ( រូបភាព៖ vnanet.vn)

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើសកម្មភាពដោយមានការទទួលខុសត្រូវ គោរពច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្តីសម្រេចចិត្ដពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។  គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិនានា បន្តការចរចានិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​ការសន្ទនា ឆ្ពោះទៅរកការដោះស្រាយភាពខុសគ្នាដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Pham Diep