នៅក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត Aaron Pegram ប្រធានគណៈកម្មាធិការរុករក និងជីកគាស់របស់កងទ័ពជើងគោកអូស្ត្រាលី បានអះអាងថា នឹងខិតខំប្រឹងប្រែងចូលរួមជាមួយវៀតណាមកាន់តែមានប្រសិទ្ធភាពក្នុងការរុករកនិងជីកគាស់អដ្ឋិធាតុកងទ័ពវៀតណាម រួមចំណែកដល់ការអភិវឌ្ឍរួមនៃទំនាក់ទំនងទ្វេភាគី។ 

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Quang Minh ធ្វើការជាមួយគណៈកម្មាធិការរុករកនិងជីកគាស់របស់កងទ័ពជើងគោកអូស្ត្រាលី

លោកឧត្តមសេនីយ៍ឯក Le Quang Minh ឲ្យដឹងថា បច្ចុប្បន្ននេះវៀតណាម នៅមានអដ្ឋិធាតុយុទ្ធជនពលីប្រហែល ១៧៥,០០០ អដ្ឋិធាតុ ត្រូវតែកំណត់អត្ដសញ្ញាណនិងរុករក។ លោកឧត្តមសេនីយ៍ឯក Le Quang Minh បានស្នើភាគីអូស្ត្រាលីបន្តប្រមូល ចែករំលែក និងផ្តល់ព័ត៌មាន និងឯកសារទាក់ទងនឹងកងទ័ពវៀតណាមដែលពលីជីវិត និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។ ទន្ទឹមនឹងនោះ ចែករំលែកបទពិសោធន៍ និងអនុវត្តបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការស្រាវជ្រាវ ស៊ើបអង្កេត វិភាគព័ត៌មាន រក្សាទុកឯកសារជាដើម ដើម្បីបម្រើដល់ការរុករក និងជីកគាស់អដ្ឋិធាតុកងទ័ពវៀតណាម។

* នៅថ្ងៃដដែលនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចការងារនៅសារមន្ទីរសង្គ្រាមអូស្ត្រាលី។ លោកឧត្តមសេនីយ៍ឯក Le Quang Minh បានស្នើសារមន្ទីរចែករំលែកព័ត៌មានទាក់ទងនឹងកងទ័ពវៀតណាមដែលពលីជីវិត បាត់ខ្លួនក្នុងអំឡុងសង្គ្រាមពីមូលដ្ឋានទិន្នន័យរបស់ខ្លួន ហើយផ្តល់ជូនការិយាល័យគណៈកម្មាធិការដឹកនាំជាតិលេខ ៥១៥ របស់វៀតណាម។ ព្រមទាំងយកចិត្តទុកដាក់ ផ្សព្វផ្សាយ និងចលនាអង្គការនិងបុគ្គលរបស់អូស្ត្រាលីប្រមូលផ្ដុំ និងផ្តល់ជូនវៀតណាមនូវព័ត៌មាន និងឯកសារអំពីយុទ្ធជនពលី និងផ្នូរយុទ្ធជន ក៏ដូចជាវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងកងទ័ពវៀតណាមដែលពលីជីវិត និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាម៕

បកប្រែដោយ Pham Diep