លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) ប្រកបដោយជោគជ័យ។ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលជានិច្ចក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងជាមួយកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ទទួល​ជួប​លោក​ឧត្តមសេនីយ៍ឯក មាស ស៊ីណា

លោកឧត្តមសេនីយ៍ឯក មាស ស៊ីណា បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phung Si Tan អំពីលទ្ធផលនៃកិច្ចពិភាក្សាកន្លងមករបស់គណៈប្រតិភូជាមួយវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម។  ភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើននាពេលខាងមុខ ដូចជាការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ បណ្តុះបណ្តាលកម្មាភិបាល លើកកំពស់សមត្ថភាព ...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​លោក​​ឧត្តមសេនីយ៍ឯក មាស ស៊ីណា
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan លោក​ឧត្តមសេនីយ៍ឯក មាស ស៊ីណា និង​ប្រតិភូ​ទាំង​ឡាយ​

វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម និងវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាកម្ពុជានាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋាន​កងទ័ពប្រជាជនវៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពនានានៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ ដោយ​ផ្តោតលើវិស័យបណ្តុះបណ្តាលកម្មាភិបាល កិច្ចសហប្រតិបត្តិការក្នុងគម្រោងស្រាវជ្រាវប្រវត្តិសាស្ត្រយោធារួមគ្នា ធានានូវតម្លៃទ្រឹស្តី និងភាពជាក់ស្តែងខ្ពស់ ជាពិសេសមេរៀនប្រវត្តិសាស្ត្រដែលដកចេញពីស្ថានភាពជាក់ស្តែងនៃការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងប្រវត្តិសាស្ត្រ។ អាស្រ័យលើនេះ រៀបចំការឃោសនា និងអប់រំសម្រាប់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ​នៃប្រទេសទាំងពីរអំពី អត្ថន័យ និងសារៈសំខាន់នៃការថែរក្សា និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពវៀតណាម-កម្ពុជា៕

បកប្រែដោយ Duy Hoan