ក្នុងជំនួប ភាគីទាំងពីរបានចែករំលែកព័ត៌មានអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ជូនអំណោយដល់កងពលធំលេខ៥

តាមនោះ អង្គភាពទាំងពីរនឹងបន្តបង្កើនការឃោសនា និងការអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងនៃកម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរព័ត៌មាន សហការដើម្បីរក្សាស្ថិរភាពនយោបាយ និងសង្គម ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ហើយផ្លាស់ប្តូរ និងលើកឡើងដំណោះស្រាយដើម្បីអនុវត្តការបញ្ជារបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

leftcenterrightdel
បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ពិនិត្យជំងឺដោយឥតគិតថ្លៃដល់កម្មាភិបាល និងយុទ្ធជននៃកងពលធំលេខ៥

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ក៏បានពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់កម្មាភិបាល និងយុទ្ធជនប្រមាណ ១,០០០ នាក់នៃកងពលធំលេខ៥ និងប្រជាជននៅមូលដានក្នុងរយៈពេលពីរថ្ងៃ៕

បកប្រែដោយ Thuy Anh