ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិនាថ្ងៃទី ៧ ខែមេសា បានបោះពុម្ពផ្សាយអត្ថបទវាយតម្លៃអំពី​ការបោះឆ្នោតជ្រើសតាំងមុខតំណែងថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាម។

នាថ្ងៃទី៧ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយចិន រួមទាំងទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទូរទស្សន៍កណ្តាលចិន (CCTV) និង Global Times បានផ្សព្វផ្សាយអំពីការដែល​លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានដកស្រង់សុន្ទរកថាចូល​កាន់​មុខ​តំណែង​របស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក្នុងនោះ​បាន​បញ្ជាក់ថា ភារកិច្ចចម្បងគឺរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ជម្រុញ​ការអភិវឌ្ឍប្រទេស​ជាតិប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានផ្សព្វផ្សាយអំពីការដែល​លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។ កាសែត The Straits Times និង CNA (សិង្ហបុរី) បានសន្និដ្ឋានថា ការសម្រេចចិត្តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយថៃ ជាពិសេស nationthailand.com បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក្នុងការផ្លាស់ប្តូរគំរូអភិវឌ្ឍឆ្ពោះទៅរកសេដ្ឋកិច្ចច្នៃប្រឌិត  បច្ចេកវិទ្យាខ្ពស់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

កាសែត Nikkei Asia (តូក្យូ) នៅប្រទេសជប៉ុន បានផ្សព្វផ្សាយអត្ថបទមួយក្រោមចំណងជើងថា “លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ក្លាយ​ជាប្រធានរដ្ឋ បំពេញ​តួនាទីទាំងពីរតែម្តង”។ អត្ថបទនេះកត់សម្គាល់ថា អាណត្តិថ្មីរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានផ្តោតទៅលើ​ការ​ផ្ដល់អាទិភាពដល់កំណើនសេដ្ឋកិច្ច កំណែទម្រង់គោលនយោបាយ ការកែលម្អប្រសិទ្ធភាពនៃយន្តការគ្រប់គ្រង និងផ្តោតលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

ទន្ទឹមនឹងនេះ គេហទំព័រ devdiscourse របស់ឥណ្ឌាបានសន្និដ្ឋានថា ក្រោមការដឹកនាំរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ប្រទេសវៀតណាមបន្តរក្សាតួនាទីតុល្យភាពក្នុងគោលនយោបាយការបរទេស ដោយពង្រឹងតួនាទីរបស់ខ្លួននៅក្នុងតំបន់ ខណៈពេលដែលជម្រុញ​ការអភិវឌ្ឍសេដ្ឋកិច្ច៕

បកប្រែដោយ Duy Hoan