លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
កប.អនឡាញ - នៅព្រឹកថ្ងៃទី៧ ខែមេសា នៅក្នុងសម័យប្រជុំលើកទី ១ នៃរដ្ឋសភានីតិកាលទី១៦ លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម សម្រាប់អាណត្តិ ២០២៦-២០៣១។
តាមនោះ ដោយមានប្រតិភូមានវត្តមានចំនួន ៤៩៥/៤៩៥ គាំទ្រ (ស្មើនឹង ១០០% នៃចំនួនប្រតិភូសរុប) រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងនៃសេចក្តីសម្រេចជ្រើសតាំងលោក To Lam អគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សមាជិកនៃរដ្ឋសភានីតិកាលទី១៦ ជាប្រធានរដ្ឋវៀតណាម អាណត្តិ ២០២៦-២០៣១។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាម |
បន្ទាប់ពីប្រកាសលទ្ធផលនៃការបោះឆ្នោតរួច លោក To Lam បានស្បថចូលកាន់តំណែង។
ក្រោមទង់ជាតិក្រហមដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស លោក To Lam បានស្បថថា ស្មោះត្រង់ជាដាច់ខាត់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបំពេញភារកិច្ចទាំងអស់ដែលត្រូវបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូនឱ្យ៕
បកប្រែដោយ Thanh Cong