គួររំលឹកថា រដ្ឋសភាបានធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភាតាមរយៈការបោះឆ្នោតដោយសម្ងាត់។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងសមាជិករដ្ឋសភាបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភា នីតិកាលទី១៦​ (រូបថត៖ vnanet.vn)

បន្ទាប់ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតត្រូវបានប្រកាស រដ្ឋសភាបានអនុម័តសេចក្តីសម្រេចចិត្តបោះឆ្នោតជ្រើសតាំងលោក Tran Thanh Man ជាប្រធានរដ្ឋសភា នីតិកាលទី១៦ ដោយមានសម្លេងគាំទ្រ ១០០%។

បន្ទាប់មក ពិធីស្បថចូលកាន់តំណែងដ៏ឧឡារិកនៅចំពោះមុខរដ្ឋសភាត្រូវបានធ្វើឡើងភ្លាមៗ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា នីតិកាលទី១៦ ស្បថចូលកាន់តំណែង

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា នីតិកាលទី១៦ ស្បថចូលកាន់តំណែងនៅចំពោះមុខរដ្ឋសភា ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស

ក្រោមទង់ជាតិដ៏ពិសិដ្ឋ នៅចំពោះមុខរដ្ឋសភា ប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេស លោក Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្បថថា៖ ស្មោះត្រង់ជាដាច់ខាត់ចំពោះមាតុភូមិ ចំពោះប្រជាជន និងចំពោះរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខិតខំបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន៕

បកប្រែដោយ Duy Hoan