leftcenterrightdel
 

leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាចម្បាំង Asahi របស់កម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន នៅកំពង់ផែ Tien Sa

ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការនាវានឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងតំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម។ នាវិកនៃនាវានឹងចូលរួមក្នុងការប្រកួតកីឡាជាមួយកម្មាភិបាល និងយុទ្ធជននៃតំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម ធ្វើការហ្វឹកហ្វឺនរួមនៅលើសមុទ្រ និងទស្សនាកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌នៅមូលដ្ឋាន។

ដំណើរទស្សនកិច្ចនេះរបស់នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន មានគោលបំណងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិជប៉ុននិយាយរួម រវាងកងទ័ពជើងទឹកវៀតណាម និងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននិយាយដោយឡែក៕

បកប្រែដោយ Thuy Anh