កិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម-ឡាវ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន
កប.អនឡាញ - នាថ្ងៃទី ២ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបជាមួយលោកឧត្តមសេនីយ៍ត្រី Thongsamay Soukpasot ប្រធាននាយកដ្ឋានកុលយុទ្ធ អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនឡាវ។
លោកឧត្តមសេនីយ៍ឯក Pham Truong Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការការពារជាតិ វៀតណាម-ឡាវ បានបន្តអភិវឌ្ឍប្រកបដោយជាក់ស្តែង និងប្រសិទ្ធភាពក្នុងរយៈពេលកន្លងមក ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ដោយសម្រេចបានលទ្ធផលលេចធ្លោជាច្រើនលើវិស័យផ្សេងៗដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការរក្សាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងការពារព្រំដែន ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្សព្វផ្សាយអំពីសាមគ្គីភាពពិសេស វៀតណាម-ឡាវ និងការងារស្វែងរក ការប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី។ល។ លោកឧត្តមសេនីយ៍ឯក Pham Truong Son បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នកលយុទ្ធនៃកងទ័ពរបស់ប្រទេសទាំងពីរក្នុងការអនុវត្តខ្លឹមសារសហប្រតិបត្តិការ ជាពិសេសក្នុងការផ្លាស់ប្តូរព័ត៌មាន និងការផ្តល់យោបល់ដល់ថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងក្រសួងការពារជាតិនៃប្រទេសទាំងពីរលើគោលការណ៍ និងដំណោះស្រាយជាយុទ្ធសាស្ត្រ។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Pham Truong Son ទទួលជួបលោកឧត្តមសេនីយ៍ត្រី Thongsamay Soukpasot |
លោកឧត្តមសេនីយ៍ត្រី Thongsamay Soukpasot បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Pham Truong Son អំពីលទ្ធផលនៃកិច្ចសន្ទនាជាមួយលោកឧត្តមសេនីយ៍ទោ Nguyen Huy Canh ប្រធាននាយកដ្ឋានកលយុទ្ធ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងបញ្ជាក់ថា ស្ថាប័នទាំងពីរនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ដោយផ្អែកលើលទ្ធផលនៃកិច្ចសន្ទនា លោកឧត្តមសេនីយ៍ឯក Pham Truong Son បានស្នើឱ្យស្ថាប័នទាំងពីរបន្តសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ ពង្រឹងការផ្លាស់ប្តូរព័ត៌មាន ចែករំលែកបទពិសោធន៍ បន្តផ្លាស់ថ្មី និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារផ្តល់យោបល់ និងសំណើទៅកាន់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរលើបញ្ហាយោធា និងការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Pham Truong Son បានអះអាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម តែងតែឱ្យតម្លៃ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នកលយុទ្ធនៃកងទ័ពរបស់ប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang