ក្រុមគ្រូពេទ្យក៏បានជូនអំណោយរួមមានគ្រឿងឧបភោគបរិភោគ ដល់អ្នកមានគុណបំណាច់ និងប្រជាជននៅមូលដ្ឋានចំនួន ៨០០ នាក់។ មន្ទីរពេទ្យបានរៀបចំយ៉ាងពេញលេញនូវបរិក្ខារពេទ្យ ថ្នាំ និងរថយន្តកាំរស្មីអ៊ិច ដើម្បីពិនិត្យជំងឺឲ្យប្រជាជន។

leftcenterrightdel
មន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho ពិនិត្យជំងឺឲ្យប្រជាជននៅខណ្ឌឫស្សីកែវ (រូបថត៖ baocantho.com.vn)

មកទល់នឹងពេលនេះ មន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho បានចុះពិនិត្យជំងឺ ចែកថ្នាំពេទ្យ និងផ្ដល់អំណោយដល់ប្រជាជនកម្ពុជាចំនួន ៣ លើកហើយ។ ប្រជាជនជាង ៧,០០០ នាក់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។

សូមរំលឹកថា ក្រុមគ្រូពេទ្យក៏បានសម្របសម្រួលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងការចុះពិនិត្យជំងឺ ចែកថ្នាំពេទ្យ និងផ្តល់អំណោយជូនប្រជាជនជាង ១,២០០ នាក់ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

បកប្រែដោយ Thuy Anh