ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធាខេត្ត Dak Nong និងតំបន់ប្រតិបត្តិការសឹករង​មណ្ឌលគិរី ក៏ទៅសួរសុខទុក្ខ និងជូនអំណោយ រួមមាន៖ អង្ករ ទឹកត្រី ប្រេងឆា អំបិល ស្ករស ម្សៅស៊ុបគ្រឿងទេស ជាដើម ដល់ក្រុមគ្រួសារ ៣០០ គ្រួសារ។ 

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Khoi អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Dak Nong ប្រគល់អំណោយជូនប្រជាជនកម្ពុជា

ឃុំដាក់ដាំ គឺជាឃុំជាប់ព្រំដែនមួយ​នៃខេត្តមណ្ឌលគិរី (ប្រទេសកម្ពុជា) ហើយមានព្រំប្រទល់ជាប់នឹងឃុំ Quang Truc ស្រុក Tuy Duc ខេត្ត Dak Nong វៀតណាម។ ឃុំដាក់ដាំមានក្រុមគ្រួសារ ៧០៥ គ្រួសារ ហើយអត្រាគ្រួសារក្រីក្រជិត ៨៣.៤% ជីវភាពរស់នៅរបស់ប្រជាជននៅតែមានការលំបាក។ ដូច្នេះហើយ សកម្មភាពរបស់បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានជួយប្រជាជនកម្ពុជាជំនះការលំបាក រួមចំណែករឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា៕

បកប្រែដោយ Thuy Anh