បន្ទាប់ពីជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តកំពង់ចាម គណៈប្រតិភូបានទៅអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធពលី ហើយទៅសួរសុខទុក្ខ និងជូនអំណោយលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ដែលកំពុងបំពេញភារកិច្ចស្វែងរក និងប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលីនៅខេត្តកំពង់ធំ។

leftcenterrightdel
ក្រុមបេសកកម្មទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ ដែលកំពុងបំពេញភារកិច្ចនៅខេត្តកំពង់ធំ (រូបថត៖ baoquankhu7.vn)

ក្នុងជំនួបជាមួយកម្មាភិបាលនិងយុទ្ធជនក្រុម K៧២ លោកស្រី Huynh Thi Hang បានលើកសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនក្រុម K៧២ ដែលជម្នះការលំបាក ហើយបំពេញភារកិច្ចឲ្យបានល្អ។ ទន្ទឹមនឹងនោះ លោកស្រីបានស្នើឲ្យកម្មាភិបាលនិងយុទ្ធជនក្រុម K៧២ បន្តពង្រីកប្រពៃណី និងលទ្ធផលដែលក្រុមការងារទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយកសាងស្មារតីសាមគ្គីភាព ជំនះការលំបាក គោរពវិន័យយោធា ច្បាប់រដ្ឋ ច្បាប់នៃប្រទេសកម្ពុជា រក្សាទំនាក់ទំនងជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ហើយបំពេញដោយជោគជ័យនូវភារកិច្ចដែលត្រូវបានប្រគល់​។

បន្ទាប់ពីបំពេញភារកិច្ចអស់រយៈពេលជាងមួយខែនៅក្នុងរដូវប្រាំងឆ្នាំ ២០២២-២០២៣ ក្រុម K៧២ បានសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤៤ អដ្ឋិធាតុ ក្នុងនោះមាន ២៦ អដ្ឋិធាតុនៅក្នុងប្រទេសកម្ពុជា និង ១៨ អដ្ឋិធាតុនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh