ឆ្ពោះទៅរកមហាសន្និបាតលើកទី ១៤ របស់បក្ស កុម្មុយនិស្តវៀតណាម បរិយាកាសនៃក្តីរំពឹងទុកលើដំណាក់កាលថ្មីនៃការអភិវឌ្ឍ ដែលមានគោលដៅឈានចូលទៅក្នុង "យុគសម័យឈានទៅមុខនៃជាតិ" កំពុងរីករាលដាលយ៉ាងខ្លាំង។ ចំពោះ VCBA ដែលកំពុងប្រតិបត្តិការនៅបរទេស នេះមិនត្រឹមតែជាការលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភារកិច្ចពីដួងចិត្តដ៏ស្មោះស្ម័គ្រដើម្បីបញ្ជាក់ពីកិត្តិនាមរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។ អ្នកយកព័ត៌មានមកពីវិទ្យុសំឡេងវៀតណាម (VOV) បានធ្វើបទសម្ភាសន៍ជាមួយលោកឧកញ៉ា ឡេង ឬទ្ធី ប្រធាន VCBA។
    |
 |
|
លោកឧកញ៉ា ឡេង ឬទ្ធី ប្រធាន VCBA |
អ្នកយកព័ត៌មាន៖ ឆ្ពោះទៅរកមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម តើ VCBA ចាប់អារម្មណ៍ និងរំពឹងទុកអ្វីៗបំផុតទៅលើគោលនយោបាយនានា ជាពិសេសនៅក្នុងបរិបទដែលវៀតណាមមានគោលបំណងសម្រេចបានគោលដៅឈានចូលទៅក្នុង "យុគសម័យឈានទៅមុខនៃជាតិ"?
លោកប្រធាន VCBA៖ ពាក្យថា "យុគសម័យឈានទៅមុខនៃជាតិ" ដែលបានលើកឡើងដោយលោក To Lam អគ្គលេខាបក្សបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងក្លាចំពោះសហគមន៍ធុរកិច្ចនៅក្រៅប្រទេសរបស់យើងខ្ញុំ។
យើងរំពឹង ថាមហាសន្និបាតលើកទី ១៤ របស់បក្សនឹងដាក់ចេញនូវការសម្រេចចិត្តដ៏សំខាន់លើទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។ ជាពិសេសគឺទិសដៅជាក់ស្តែងសម្រាប់ការប្រែកម្លាំងផ្ទៃក្នុងស្រុកទៅជាការប្រកួតប្រជែងអន្តរជាតិ។ សហគមន៍ធុរកិច្ចនៅកម្ពុជាសង្ឃឹមថានឹងឃើញវឌ្ឍនភាពថ្មីៗក្នុងការកាត់បន្ថយបែបបទ នីតិវិធីសម្រាប់ការវិនិយោគនៅក្រៅប្រទេស ព្រមទាំងមានគោលនយោបាយការពារជាក់លាក់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មដែលធ្វើប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសជិតខាង។
ការផ្លាស់ប្តូរដ៏សំខាន់ទាំងនេះនឹងក្លាយជាឱកាសសម្រាប់អាជីវកម្មវៀតណាមឱ្យរីកចម្រើន និងដំណើរការប្រកបដោយប្រសិទ្ធភាព។ ទាំងនេះគឺជា "ដុំឥដ្ឋ" ដ៏រឹងមាំដែលរួមចំណែកដល់ការកសាងរូបភាព និងកិត្តិនាមរបស់វៀតណាមនៅលើឆាកអន្តរជាតិ។
អ្នកយកព័ត៌មាន៖ នៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៤ បានចែងថា ការលើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិ និងកិត្តិនាមសេដ្ឋកិច្ចរបស់ប្រទេសគឺជាការផ្តោតសំខាន់មួយ។ ក្នុងនាមជា "ដៃពង្រីក" នៃសេដ្ឋកិច្ចវៀតណាមនៅកម្ពុជា តើ VCBA បានរៀបចំយុទ្ធសាស្ត្រអ្វីខ្លះដើម្បីសម្រេចចក្ខុវិស័យនេះនៅក្នុងទីផ្សារអ្នកជិតខាង?
លោកប្រធាន VCBA៖ VCBA របស់យើងទទួលស្គាល់ថា យើងមិនអាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសុទ្ធសាធបានទេ ប៉ុន្តែត្រូវតែចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចតាមរបៀបដែល "ភ្ជាប់សេដ្ឋកិច្ចទៅនឹងការទទួលខុសត្រូវជាតិ"។ យើងខ្ញុំបាន និងកំពុងអនុវត្តយុទ្ធសាស្ត្រសំខាន់ៗចំនួនបី៖
ទីមួយ យុទ្ធសាស្ត្រ "តភ្ជាប់កម្លាំង"។ ជំនួសឱ្យការដំណើរការដោយឯកោ យើងខ្ញុំបានលើកទឹកចិត្តសាជីវកម្មធំៗដូចជា សាជីវកម្មកៅស៊ូ សាជីវកម្មទូរគមនាគមន៍ ធនាគារ សាជីវកម្ម Thaco ជាដើម ឲ្យដឹកនាំ និងគាំទ្រសហគ្រាសធុនតូច និងមធ្យមអភិវឌ្ឍ។ ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់របស់វៀតណាមនៅក្នុងប្រទេសកម្ពុជាជួយបង្កើនភាពប្រកួតប្រជែងទៅលើដៃគូប្រកួតប្រជែងមកពីប្រទេសដទៃទៀត។
ទីពីរ យុទ្ធសាស្ត្រ "ឌីជីថលូបនីយកម្ម និងបៃតង"។ ដោយអនុវត្តតាមទិសដៅនៃមហាសន្និបាតលើកទី ១៤ ស្តីពីសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចរង្វង់ យើងលើកទឹកចិត្តឱ្យអាជីវកម្មជាសមាជិកឱ្យអនុវត្តបច្ចេកវិទ្យាខ្ពស់ទៅលើផលិតកម្ម ជាពិសេសនៅក្នុងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ នេះមិនត្រឹមតែជួយបង្កើនផលិតភាពប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីម៉ាកយីហោរបស់វៀតណាមថាជាសេដ្ឋកិច្ចទំនើប និងប្រកបដោយចីរភាពនៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិផងដែរ។
ទីបី យុទ្ធសាស្ត្រនៃការគោរពច្បាប់យ៉ាងម៉ឺងម៉ាត់នៅក្នុសាមីប្រទេស និងបំពេញការទទួលខុសត្រូវសង្គម។ តាមរយៈនេះ យើងពង្រឹងទំនុកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិត្តិនាមសេដ្ឋកិច្ចរបស់វៀតណាមឱ្យកាន់តែរឹងមាំថែមទៀត។
អ្នកយកព័ត៌មាន៖ ក្នុងនាម VCBA តើលោកចង់ផ្ញើសារអ្វីទៅកាន់មហាសន្និបាតលើកទី១៤ របស់បក្ស ដើម្បីបង្ហាញពីសេចក្តីប្រាថ្នារបស់សហគ្រិនវៀតណាមនៅកម្ពុជា?
លោកប្រធាន VCBA៖ ប្រសិនបើខ្ញុំអាចផ្ញើសារទៅកាន់មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងនាម VCBA ខ្ញុំសូមបញ្ជាក់ថា៖ “សហគ្រិនវៀតណាមនៅកម្ពុជាតែងតែរក្សាស្មារតីស្មោះត្រង់មិនរង្គោះរង្គើលើវិស័យសេដ្ឋកិច្ច និងសាមគ្គីភាពដើម្បីផលប្រយោជន៍ជាតិ។ យើងខ្ញុំត្រៀមខ្លួនរួចជាស្រេចចូលរួមជាមួយប្រទេសដើម្បីឈានចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ។ គម្រោងនីមួយៗ ម៉ាកយីហោវៀតណាមនីមួយៗនៅក្នុងទឹកដីប្រាង្គប្រាសាទនេះ នឹងក្លាយជា“ឯកអគ្គរដ្ឋទូត”មួយ សម្រាប់សេចក្តីប្រាថ្នារឹងមាំ និងវិបុលភាពជាតិ”។
យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់បក្ស ហើយប្តេជ្ញាខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-កម្ពុជាឡើងកម្រិតកម្ពស់ថ្មីមួយ ដែលសក្តិសមនឹងទំនាក់ទំនងអ្នកជិតខាងល្អជាប្រពៃណីរវាងប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Minh Trung