ក្នុងនាមថ្នាក់ដឹកនាំនៃវិទ្យាស្ថានពេទ្យយោធា លោកវរសេនីយ៍ឯក Nguyen Duy Bac បានអបអរសាទរ និងសរសើរចំពោះសមិទ្ធផលដែលសិក្ខាកាមឡាវ និងសិក្ខាកាមកម្ពុជាសម្រេចបានក្នុងការចូលរួមវគ្គបណ្តុះបណ្តាលលើកនេះនៅវិទ្យាស្ថានពេទ្យយោធា។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Duy Bac ប្រគល់វិញ្ញាបនបត្រសរសើរដល់សិក្ខាកាមដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា

លោកវរសេនីយ៍ឯក Nguyen Duy Bac បានសង្កត់ធ្ងន់ថា នេះគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែងរវាងកងទ័ព និងវិស័យពេទ្យយោធានៃប្រទេសទាំងបី៖ វៀតណាម ឡាវ និងកម្ពុជា។ ក្នុងរយៈពេលសិក្សានៅវិទ្យាស្ថានពេទ្យយោធា សិក្ខាកាមទាំងឡាយ យកឈ្នះលើការលំបាកទាក់ទងនឹងភាសា បរិយាកាសរស់នៅ និងតម្រូវការខ្ពស់នៃកម្មវិធីបណ្តុះបណ្តាល ហើយបង្ហាញពីស្មារតីសិក្សា គោរពវិន័យយោធា និងបទបញ្ជារបស់វិទ្យាស្ថាន និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាព និងចលនារួមរបស់វិទ្យាស្ថាន។

លោកវរសេនីយ៍ឯក Nguyen Duy Bac សង្ឃឹមថា សិក្ខាកាមទាំងឡាយនឹងអនុវត្តចំណេះដឹងជាមូលដ្ឋានដែលទទួលបានក្នុងវគ្គបណ្ដុះបណ្ដាលប្រកបដោយច្នៃប្រឌិត ស្របតាមតម្រូវការ និងភារកិច្ចជាក់លាក់នៃការថែទាំសុខភាពនៅក្នុងប្រទេសនីមួយៗ បន្តសិក្សាស្រាវជ្រាវដើម្បីធ្វើសមាហរណកម្មជាមួយប្រព័ន្ធវេជ្ជសាស្ត្រទំនើបៗរបស់ពិភពលោក និងលើកទឹកចិត្តយ៉ាងសកម្មដល់កម្មាភិបាល និងយុទ្ធជននៅក្នុងកងទ័ព និងប្រជាជនឡាវ កម្ពុជា អំពីទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម ជាមួយឡាវ និងកម្ពុជា។

ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំវិទ្យាស្ថានពេទ្យយោធា លោកវរសេនីយ៍ឯក Nguyen Duy Bac បានប្រគល់វិញ្ញាបនបត្រសរសើរដល់សិក្ខាកាមដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា៕

បកប្រែដោយ Thuy Anh