ក្នុងក្របខ័ណ្ឌនៃកម្មវិធី គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅឃុំ តាអង្គ ស្រុក កូនមុំ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai ប្រគល់អំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាកនៅឃុំ តាអង្គ ស្រុក កូនមុំ ខេត្តរតនគីរី (រូបថត៖ baogialai.com.vn)

ក្នុងឱកាសនេះ គណៈប្រតិភូបានប្រគល់អំណោយដល់គ្រួសារដែលមានស្ថានភាពលំបាកចំនួន ២០០ គ្រួសារ ព្រមទាំងផ្តល់ថវិកាសម្រាប់ជួសជុលផ្ទះនៃគ្រួសារដែលមានស្ថានភាពលំបាកផ្នែកលំនៅដ្ឋានចំនួន ៥ គ្រួសារ។ គណៈប្រតិភូក៏បានពិនិត្យសុខភាព ផ្ដល់យោបល់អំពីការថែទាំសុខាភិបាល និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជន។ ទន្ទឹមនឹងនោះ គណៈប្រតិភូក៏ប្រគល់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ សម្រាប់មណ្ឌលសុខភាពនៅមូលដ្ឋាន  រួមចំណែកដល់ការលើកកម្ពស់សមត្ថភាពថែទាំសុខភាព។

ក្នុងឱកាសនេះផងដែរ គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តក្រុម K៥២ ដែលកំពុងបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

leftcenterrightdel
ពេទ្យយោធានៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai ពិនិត្យជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកឃុំ តាអង្គ (រូបថត៖ baogialai.com.vn)

ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តបានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K៥២ ក្នុងការបំពេញភារកិច្ចដ៏ពិសិដ្ឋនេះ។ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តស្នើឲ្យកម្មាភិបាល និងយុទ្ធជននៃក្រុម K៥២ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ជម្នះការលំបាក និងធានាសុវត្ថិភាព ពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមានសមត្ថកិច្ច និងប្រជាជននៃប្រទេសជិតខាង ដោយខិតខំបំពេញភារកិច្ចដោយជោគជ័យ៕

បកប្រែដោយ Thuy Anh