ក្នុងបរិយាកាសសាមគ្គីភាព និងមិត្តភាព ថ្នាក់ដឹកនាំនៃអង្គភាពទ័ពលេខ១៥ បញ្ជាក់ថាទំនាក់ទំនងប្រពៃណីល្អរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងកងទ័ពទាំងពីរនិយាយរួម និងរវាងអង្គភាពទ័ពលេខ១៥ ជាមួយយោធភូមិភាគលេខ១ និយាយដោយឡែក ត្រូវបានអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងជំនួយរបស់យោធភូមិភាគទី១ អាជ្ញាធរ និងប្រជាជនកម្ពុជាចំពោះគម្រោងរបស់អង្គភាពទ័ពលេខ១៥ នាពេលកន្លងមក។ 

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Hong Lam ជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានយោធភូមិភាគលេខ១ កងយោធពលខេមរភូមិន្ទ

ដោយផ្តល់ព័ត៌មានអំពីលទ្ធផលនៃការបំពេញភារកិច្ចនៅកម្ពុជា ថ្នាក់ដឹកនាំនៃអង្គភាពទ័ពលេខ១៥ បានបញ្ជាក់ថា គម្រោងសេដ្ឋកិច្ច-ការពារជាតិរបស់អង្គភាព បានបង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ពលករកម្ពុជាជិត ១០០០ នាក់ និងចូលរួមយ៉ាងសកម្មក្នុងសុខុមាលភាពសង្គម ដូចជាការសាងសង់ផ្ទះ ការខួងអណ្តូងទឹកស្អាត ការពិនិត្យ និងព្យាបាលជំងឺ ការចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងការរៀបចំសកម្មភាពវប្បធម៌ និងសង្គម... រួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងទំនុកចិត្ត និងបង្កើនសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូតការពារជាតិ អភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ទៅនឹងការការពារជាតិ និងសន្តិសុខ ព្រមទាំងសហការយ៉ាងជិតស្និទ្ធ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់អង្គភាពទ័ពលេខ១៥ នៅកម្ពុជា។ ដំណើរទស្សនកិច្ចទៅជូនពរឆ្នាំថ្មីមិនត្រឹមតែបង្ហាញពីមនោសញ្ចេត និងការទទួលខុសត្រូវរបស់អង្គភាពទ័ពលេខ១៥ ចំពោះប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនៃ "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាព យូរអង្វែង" រវាងវៀតណាម និងកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះ បញ្ជាក់ពីតួនាទីរបស់អង្គភាពទ័ពលេខ១៥ ក្នុងការបំពេញភារកិច្ចតភ្ជាប់សេដ្ឋកិច្ចជាមួយនឹងការការពារជាតិ ការទូតការពារជាតិ និងកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ដ៏រឹងមាំតាមបណ្តោយព្រំដែន៕

បកប្រែដោយ Thuy Anh