មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Dong Nai ទៅជូនពរឆ្នាំថ្មីនៅកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែមីនា គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) ដឹកនាំដោយលោកវរសេនីយ៍ឯក Vo Thanh Danh មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Dong Nai បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។
គណៈប្រតិភូបានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីនៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ តំបន់ប្រតិបត្តិការសឹករងក្រចេះ និងកងវរសេនាតូចលេខ៤ នៃតំបន់ប្រតិបត្តិការសឹករងក្រចេះ។
ក្នុងឱកាសនេះ គណៈប្រតិភូបានទៅអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ហើយទៅសួរសុខទុក្ខ និងប្រគល់អំណោយដើម្បីលើកទឹកចិត្តក្រុម K៧២ (បញ្ជាការដ្ឋានយោធាខេត្ត Dong Nai) ដែលកំពុងបំពេញភារកិច្ចស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។
    |
 |
|
គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dong Nai ជូនពរឆ្នាំថ្មីដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ |
លោកវរសេនីយ៍ឯក Vo Thanh Danh សង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍរវាងខេត្ត Dong Nai និងបណ្ដាខេត្តនៃប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និងក្រចេះ កាន់តែជិតស្និទ្ធ ដោយរក្សាបាននូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏ល្អ។ ភាគីទាំងពីរបានរៀបចំការផ្លាស់ប្តូរព័ត៌មានជាប្រចាំ និងសហការក្នុងវិស័យជាច្រើន ជាពិសេសក្នុងការពិនិត្យជំងឺ ការចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងការផ្តល់អំណោយដល់កងទ័ព និងប្រជាជនកម្ពុជា។
លោកវរសេនីយ៍ឯក Vo Thanh Danh បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រក្រុម K៧២ នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Nai ក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា ហើយបង្ហាញពីបំណងប្រាថ្នាថា ទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសក្នុងវិស័យការពារជាតិ រវាងបញ្ជាការដ្ឋានយោធាខេត្ត Dong Nai និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រចេះ បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា សាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងការបំពេញភារកិច្ច រួមចំណែកដល់ការរក្សាទំនាក់ទំនងល្អរវាងកងទ័ពទាំងពីរ និងប្រទេសទាំងពីរ៕
បកប្រែដោយ Thanh Cong