ក្នុងនាមកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap លោកវរសេនីយ៍ឯក Cao Van Thao បានជូនពរកងកម្លាំងប្រដាប់អាវុធនៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងមន្រ្តី បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា ឲ្យមានសុខភាពល្អ វិបុលភាព សុភមង្គល និងទទួលបានជោគជ័យក្នុងឆ្នាំថ្មី។

leftcenterrightdel
លោកវរសេនីយ៍ឯក Cao Van Thao ជូនពរឆ្នាំថ្មីដល់នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា (រូបថត៖ baodongthap.vn)

លោកវរសេនីយ៍ឯក Cao Van Thao បានចាត់ទុកថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងពីរ ដែលតែងតែសាមគ្គី និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការតស៊ូដើម្បីរំដោះជាតិ ក៏ដូចជាក្នុងការកសាងប្រទេសជាតិ។ ទំនាក់ទំនងរវាងវៀតណាម ជាមួយកម្ពុជាជានិយាយរួម និងរវាងបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់និយាយដោយឡែក ត្រូវបានពង្រឹង និងអភិវឌ្ឍ ក្នុងស្មារតីនៃ "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ រឹងមាំ និងយូរអង្វែង"។

លោកសង្ឃឹមថា នាពេលអនាគត នាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ នឹងបន្តជួយគាំទ្រក្រុម K៩១ (បញ្ជាការដ្ឋានយោធាខេត្ត Dong Thap) ក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅមូលដ្ឋាន។

លោកឧត្ដមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនៃនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិកម្ពុជា និងលោកឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលកងកម្លាំងប្រដាប់អាវុធខេត្ត Dong Thap បានផ្ដល់ដល់ដល់នាយកដ្ឋានអភិវឌ្ឍន៍ នៃក្រសួងការពារជាតិកម្ពុជា និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ហើយសម្ដែងបំណងចង់ពង្រឹងបន្ថែមទៀតនូវសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរ៕

បកប្រែដោយ Thuy Anh