វិទ្យាស្ថានពេទ្យយោធារៀបចំជំនួបអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា
កប.អនឡាញ - នៅរសៀលថ្ងៃទី១០ ខែមេសា វិទ្យាស្ថានពេទ្យយោធា (ក្រសួងការពារប្រទេសវៀតណាម) បានរៀបចំជំនួបអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់កម្ពុជា។ លោកវរសេនីយ៍ឯក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត Nguyen Duy Bac នាយករងនៃវិទ្យាស្ថានពេទ្យយោធា បានចូលរួម និងប្រគល់ផ្កាអបអរសាទរ។
ក្នុងនាមថ្នាក់ដឹកនាំវិទ្យាស្ថានពេទ្យយោធា លោកវរសេនីយ៍ឯក Nguyen Duy Bac បានប្រគល់ផ្កា និងអំណោយ ព្រមទាំងជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរដល់សិក្ខាកាមកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅវិទ្យាស្ថានពេទ្យយោធា។
លោកវរសេនីយ៍ឯក Nguyen Duy Bac បានសម្តែងក្ដីរីករាយចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងបុព្វហេតុកសាង និងការពារជាតិ។ លោកវរសេនីយ៍ឯក Nguyen Duy Bac បានជូនពរឲ្យទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជាស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមត ហើយអបអរសាទរចំពោះសិក្ខាកាម ដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា នាពេលកន្លងមក។
    |
 |
|
លោកវរសេនីយ៍ឯក Nguyen Duy Bac ប្រគល់ផ្កាអបអរសាទរ ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា |
លោកវរសេនីយ៍ឯក Nguyen Duy Bac សម្តែងទំនុកចិត្តថា សិក្ខាកាមកម្ពុជានឹងបន្តពង្រីកលទ្ធផលរបស់ខ្លួននៅក្នុងឆ្នាំថ្មី ដើម្បីបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូនដោយជោគជ័យ។ លោកវរសេនីយ៍ឯក Nguyen Duy Bac បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃវិទ្យាស្ថានតែងតែយកចិត្តទុកដាក់ជាពិសេសដល់ការជួយសិក្ខាកាមកម្ពុជា មានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយអត្ថន័យ រីករាយ និងសុវត្ថិភាព។
លោកនាយចំណង់ Pheng Menghuot ប្រធានក្រុមសិក្ខាកាមកម្ពុជា តំណាងឲ្យសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវិទ្យាស្ថានពេទ្យយោធា ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំវិទ្យាស្ថាន និងថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពផ្សេងៗ ដែលបានសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជា។ លោកនាយចំណង់ Pheng Menghuot បានសន្យាថានឹងបន្តខិតខំប្រឹងប្រែងសិក្សា ហាត់ពត់លត់ដំ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាក្នុងចលនាប្រឡងប្រជែង សកម្មភាពវប្បធម៌ និងសិល្បៈ និងកីឡា។ ជាពិសេស សិក្ខាកាមកម្ពុជានឹងតែងតែរក្សាទំនាក់ទំនងសាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការសិក្សា រវាងសិក្ខាកាមបរទេស និងសិក្ខាកាមវៀតណាម។
ក្នុងបរិយាកាសរីករាយ ជំនួបបានរួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរ ចំណងមិត្តភាព និងសាមគ្គីភាពរវាងសិក្ខាកាមកម្ពុជា ជាមួយកម្មាភិបាល សិក្ខាកាម និងយុទ្ធជននៃវិទ្យាស្ថានពេទ្យយោធានិយាយដោយឡែក និងសាមគ្គីភាព មិត្តភាពរវាងវៀតណាម និងកម្ពុជានិយាយរួម៕
បកប្រែដោយ Thuy Anh