ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាពិធីបុណ្យដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ជារៀងរាល់ឆ្នាំ។ នេះជាឱកាសសម្រាប់ប្រជាជនកម្ពុជាជួបជុំគ្នា និងស្វាគមន៍ឆ្នាំថ្មីក្នុងបរិយាកាសកក់ក្តៅ និងសុខដុមរមនា។

leftcenterrightdel
តំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Quang Tri ប្រគល់អំណោយដល់យុទ្ធជនពិការ និងក្រុមគ្រួសារយុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា (រូបថត៖ baoquangtri.vn)

នៅក្នុងកម្មវិធីនេះ ប្រតិភូបានរំលឹកឡើងវិញនូវទំនាក់ទំនងប្រពៃណី មិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំងចូលរួមក្នុងពិធីផះទឹក ដែលជាពិធីដ៏ពិសេសមួយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា។

ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម-កម្ពុជា ខេត្ត Quang Tri បានប្រគល់អំណោយដល់គ្រួសារកម្ពុជាដែលរស់នៅក្នុងខេត្ត Quang Tri យុទ្ធជនពិការ និងសាច់ញាតិរបស់យុទ្ធជនដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា៕

បកប្រែដោយ Thanh Cong