BCI សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២៦ កត់ត្រាការកែតម្រូវឡើងវិញពីវិនិយោគិនអឺរ៉ុប។ សន្ទស្សន៍នេះបានឈានដល់ ៧២.៧ ពិន្ទុ ធ្លាក់ចុះ ៧.៣ ពិន្ទុពីកម្រិត ៨០ ពិន្ទុ ដែលបានកត់ត្រាក្នុងត្រីមាសទី ៤ ឆ្នាំ២០២៥។ តួលេខនេះឆ្លុះបញ្ចាំងពីភាពប្រយ័ត្នប្រយែងរបស់សហគមន៍ធុរកិច្ច នៅចំពោះមុខភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ BCI នៅតែខ្ពស់ជាងមធ្យមភាគក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។ ប្រការនេះបានបញ្ជាក់ពីសារមួយ៖ ទោះបីជាភាពមិនប្រកដប្រជាសកលអាចប៉ះពាល់ដល់អារម្មណ៍រយៈពេលខ្លីភាពទាក់ទាញរយៈពេលវែងរបស់វៀតណាមនៅតែដដែល។

leftcenterrightdel
៩៣% នៃមេដឹកនាំសហគ្រាសអឺរ៉ុបបានបញ្ជាក់ថា ពួកគេនឹងឧទ្ទេសនាមវៀតណាមជាគោលដៅវិនិយោគ (រូបថត៖ Eurocham)

យោងតាមលោក Bruno Jaspaert ប្រធាន EuroCham អាជីវកម្មអឺរ៉ុបចំនួន ៧៧% នៅវៀតណាមបានរក្សា ឬបង្កើនប្រាក់ចំណូលនៅឆ្នាំ ២០២៥ ដោយមានកំណើន ៤០%។ លើសពីនេះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ អាជីវកម្មចំនួន ៥៦% ទទួលបានលទ្ធផលវិជ្ជមាន។ លោក Bruno Jaspaert បានកត់សម្គាល់ថា ដោយមានអាជីវកម្មជាង ៩ ក្នុងចំណោម ១០ បានសម្តែងការគាំទ្រចំពោះទីផ្សារនេះ វាបង្ហាញពីសក្តានុពលកំណើនដ៏អស្ចារ្យរបស់ប្រទេសវៀតណាម។ ភាពធន់នៃសេដ្ឋកិច្ចវៀតណាមក៏ត្រូវបានបង្ហាញដោយអត្រាកំណើន GDP ចំនួន ៧.៨៣% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ ទិន្នន័យទាំងនេះជាថ្មីម្តងទៀត បានពង្រឹងតួនាទីរបស់វៀតណាមជាតំណភ្ជាប់ដ៏មានស្ថិរភាពនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល៖ ជាទីផ្សារដែលតម្លៃមូលដ្ឋានរយៈពេលវែង តែងតែមានឧត្តមភាពនៅចំពោះមុខការប្រែប្រួលភូមិសាស្ត្រនយោបាយរយៈពេលខ្លី៕

បកប្រែដោយ Huyen Trang