ADB ព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមអាចសម្រេចបាន ៧.២% និង ៧.០% នៅឆ្នាំ២០២៦ និងឆ្នាំ ២០២៧ ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងស្ថិតក្នុងក្រុមសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទោះបីទាបជាង ៨.០% ដែលបានព្យាករណ៍សម្រាប់ឆ្នាំ២០២៥ តួលេខនេះនៅតែបង្ហាញពីសមត្ថភាពឆ្លើយតបគួរឲ្យចាប់អារម្មណ៍របស់សេដ្ឋកិច្ចវៀតណាម ខណៈពេលដែលបរិយាកាសខាងក្រៅមិនសូវអំណោយផល។

យោងតាមការវិភាគរបស់អ្នកជំនាញ ADB ការវិនិយោគសាធារណៈត្រូវបានជម្រុញ គោលនយោបាយរូបិយវត្ថុគាំទ្រ ការនាំចេញ និងទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បន្តដើតួនាទីជាសសរស្តម្ភសំខាន់ៗនៃសេដ្ឋកិច្ច។

leftcenterrightdel
ADB បញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមិនត្រឹមតែរក្សាបាននូវសន្ទុះកំណើនខ្ពស់ប៉ុណ្ណោះទេ ថែមទាំងកំពុងពង្រឹងតួនាទីនាំមុខ នៅក្នុងតំបន់ផងដែរ (រូបថត៖ ADB)

ការចេញគោលនយោបាយដើម្បីឆ្លើយតបនឹងផលប៉ះពាល់ខាងក្រៅរបស់រដ្ឋាភិបាលវៀតណាម ជាពិសេសការរំខានដល់ការផ្គត់ផ្គង់ថាមពល បង្ហាញពីភាពបត់បែនកាន់តែខ្លាំងឡើង។ វិធានការសារពើពន្ធដូចជាការកាត់បន្ថយពន្ធ និងការគ្រប់គ្រងតម្លៃ បានរួមចំណែកដល់ការគ្រប់គ្រងអតិផរណា ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤.០% នៅឆ្នាំ ២០២៦ មុនពេលធ្លាក់ចុះបន្តិច។

ប៉ុន្តែ ចំណុចគួរឲ្យកត់សម្គាល់មិនមែនស្ថិតនៅក្នុងអត្រាកំណើននោះទេ ប៉ុន្តែស្ថិតនៅក្នុងគុណភាពនៃសន្ទុះកំណើននោះ។ យោងតាម ADB ការអូសបន្លាយជម្លោះអាចធ្វើឲ្យតម្លៃថាមពលមិនមានស្ថិរភាព គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកបង្កភាពមិនប្រាកដប្រជា ខណៈពេលដែលតម្រូវការពីដៃគូសំខាន់ៗបង្ហាញសញ្ញានៃការចុះខ្សោយ។ កត្តាទាំងនេះអាចដាក់សម្ពាធលើកំណើន។

ខណៈកំណើនក្នុងតំបន់ដែលត្រូវបានព្យាករថានឹងថយចុះនៅឆ្នាំ២០២៦ គម្លាតអត្រាកំណើនធ្វើឲ្យតួនាទីរបស់វៀតណាមកាន់តែលេចធ្លោ។ ប៉ុន្តែ តួនាទីនេះត្រូវបានរក្សា ប្រសិនបើវៀតណាមបន្តកែលម្អសេដ្ឋកិច្ច និងឆ្លើយតបយ៉ាងល្អទៅនឹងផលប៉ះពាល់ខាងក្រៅ។ ប្រសិនបើសម្រេចបាន តួនាទីជាក្បាលម៉ាស៊ីលនៃកំណើនមិនត្រឹមតែជាការរំពឹងទុកប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាការពិតដែលមានស្ថិរភាពក្នុងរយៈពេលមធ្យម និងរយៈពេលវែង៕

បកប្រែដោយ Thuy Anh