ការយកចិត្តទុកដាក់ និងថែទាំដល់ជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
កប.អនឡាញ - បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរគឺជាពេលវេលាសម្រាប់គណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្តនៅភាគនិរតីវៀតណម បង្ហាញពីការយកចិត្តទុកដាក់ និងការថែទាំចំពោះជីវភាពរស់នៅទាំងសម្ភារៈនិងស្មារតីរបស់ប្រជាជន។
បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរប្រព្រឹត្តទៅរយៈពេលបីថ្ងៃ (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា)។ នេះមិនត្រឹមតែជាពិធីបុណ្យដ៏សំខាន់ដែលមានលក្ខណៈអត្តសញ្ញាណវប្បធម៌ និងជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលាសម្រាប់គណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្តនៅភាគនិរតីវៀតណាមបង្ហាញពីការយកចិត្តទុកដាក់ និងការថែទាំដល់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ប្រជាជនទៀតផង។
នៅខេត្ត An Giang កម្មវិធី "តេតកងទ័ព - ប្រជាជន" អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៦ បានកៀរគរថវិកាជាង ៨ ពាន់លានដុង (ស្មើនឹង ៣០៤,០០០ ដុល្លារអាមេរិក) ដើម្បីអនុវត្តសកម្មភាពដ៏មានអត្ថន័យជាច្រើន និងសកម្មភាពសុខុមាលភាពសង្គមជាច្រើនត្រូវបានអនុវត្ត។
    |
 |
|
កម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ របស់ជនជាតិខ្មែរនៅខេត្ដ An Giang (រូបថត៖ vovworld.vn) |
ខណៈដែល កម្មវិធីតេតកងទ័ព-ប្រជជនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Can Tho បានដំឡើងប្រព័ន្ធភ្លើងតាមដងផ្លូវ; សាងសង់ស្ពានចរាចរណ៍ជនបទថ្មីចំនួនបី និងផ្ទះ "មហាសាមគ្គីភាព" ចំនួន ២៣៨ ខ្នង ព្រមទាំងផ្ដល់អំណោយរាប់រយកញ្ចប់ និងរៀបចំសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើន។ ការចំណាយសរុបមានចំនួនជាង ១៨ ពាន់លានដុង (៦៨៣,៦០០ ដុល្លារអាមេរិក)។
លោកវរសេនីយ៍ឯក Nguyen Van Cam អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាទីក្រុង Can Tho ឲ្យដឹងថា “កម្មាភិបាល និងយុទ្ធជនរាប់រយនាក់មកពីស្ថាប័ន មន្ទីរ និងអង្គការផ្សេងៗ រួមជាមួយនឹងការចូលរួមយ៉ាងសកម្មពីប្រជាជនបានអនុវត្តគម្រោងជាច្រើនដែលនាំមកនូវលទ្ធផលជាក់ស្តែង។ ពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិ បានបញ្ចប់ដែលនាំមកអារម្មណ៍ល្អ មិនអាចបំភ្លេចបានឡើយ ទោះបីជាពេលវេលាខ្លីក៏ដោយក៏បន្សល់ទុកនូវមនោសញ្ចេតនាជាច្រើនរវាងកងទ័ពនិងប្រជាជន។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Ca Mau បានរៀបចំក្រុមការងារជាច្រើនដើម្បីចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅតាមវត្តអារាម និងមូលដ្ឋានដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ ជាមួយគ្នានេះ អនុវត្តសកម្មភាពជាច្រើនដើម្បីថែទាំដល់ជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីរបស់ប្រជាជន។ លោក Tran The Hien ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សង្កាត់ Vinh Trach ខេត្ត Ca Mau ឲ្យដឹងថា “យើងបានទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយនិងជនរួមជាតិខ្មេរ”។
ការថែទាំងដល់ជនរួមជាតិខ្មែរត្រូវបានអនុវត្ដព្រមៗគ្នា និងហ្មត់ចត់ មិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅវៀតណាមទៀតផង៕
បកប្រែដោយ Pham Diep