ស្នងការដ្ឋាននយោបាយស្នើឱ្យគណៈកម្មាធិការបក្ស មេបញ្ជាការ និងស្ថាប័ននយោបាយ និងអង្គភាពនានា ឲ្យ​បន្ត​ដឹកនាំ ផ្លាស់ថ្មីនូវខ្លឹមសារ មុខសញ្ញា និងរបៀបឃោសនាព័ត៌មាន រួមចំណែកដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃការយល់ដឹង និងការទទួលខុសត្រូវរបស់ស្ថាប័ន កម្មាភិបាល បក្ខជន និងប្រជាជនអំពីអត្ថន័យនៃការដក "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) ចំពោះជលផលវៀតណាម គឺជាការសម្រេចចិត្តនយោបាយរបស់បក្ស និងរដ្ឋ។

leftcenterrightdel
បង្កើនការឃោសនាស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់

ទីភ្នាក់ងារព័ត៌មាននានានៃអគ្គស្នងដ្ឋាននយោបាយបន្ត​ឃោសនាផ្សព្វផ្សាយ​តាមការណែនាំរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារប្រទេស ស្ដីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU និងការប្តេជ្ញាចិត្តនយោបាយរបស់វៀតណាមក្នុងការដោះស្រាយអនុសាសន៍របស់ក្រុមត្រួតពិនិត្យ EC។

គណៈកម្មាធិការដឹកនាំលេខ ៣៥ និងកងកម្លាំងការពារមូលដ្ឋានសតិអារម្មណ៍របស់បក្សនៅលំហអ៊ីនធឺណិតនៃទីភ្នាក់ងារ និងអង្គភាពនានា ធ្វើបាន​ល្អក្នុងការប្រយុទ្ធប្រឆាំង និងការពារមូលដ្ឋានសតិអារម្មណ៍របស់បក្ស ប្រឆាំងទស្សនៈខុសឆ្គង និងអរិភាព។ ឃោសនា និងចែករំលែកព័ត៌មានវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការចូលរួមឃោសនា ការចលនាប្រជាជន និងការ​ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) របស់កងកម្លាំងកងទ័ព៕

បកប្រែដោយ Pham Diep