នៅក្នុងពិធីនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោក Le Minh Hung នាយករដ្ឋមន្ត្រី   បានប្រគល់កិត្ដិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនដល់យោធភូមិ ភាគទី៤។

ថ្លែងក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលដ៏លេចធ្លោ និងទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធនៃ​យោធភូមិភាគទី៤ ក្នុងដំណើរបដិវត្តន៍ដ៏ត្រចេះត្រចង់របស់បក្ស និងប្រទេសជាតិ  ព្រមទាំងបញ្ជាក់ថា យោធភូមិភាគទី៤ គឺជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់របស់ប្រទេសជាតិ ជាទឹកដីពោរពេញទៅដោយប្រពៃណីបដិវត្តន៍។

leftcenterrightdel
លោក Le Minh Hung នាយករដ្ឋមន្ត្រី ប្រគល់កិត្ដិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនដល់យោធភូមិភាគទី៤​​ (រូបថត៖ vnanet.vn)

កម្មាភិបាលនិងយុទ្ធជនគ្រប់ជំនាន់ៗនៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៤ បានរួបរួមគ្នា និងយកឈ្នះលើការលំបាកនិងបញ្ហាប្រឈមជាច្រើន ប្រយុទ្ធយ៉ាងក្លាហាន ហើយសម្រេចបានជ័យជម្នះជាច្រើន និងរួមជាមួយបក្សទាំងមូល  ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដណ្ដើមបានជ័យជម្នះដ៏ធំធេងក្នុងបុព្វហេតុរំដោះជាតិ  បង្រួបបង្រួមជាតិ  កសាងនិងការពារមាតុភូមិ ព្រមទាំងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូផងដែរ។

នាពេលខាងមុខ លោក Le Minh Hung នាយករដ្ឋមន្ត្រី បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ អនុវត្ដយ៉ាងស៊ីជម្រៅនូវគោលការណ៍ណែនាំអំពីយោធា និងការពារជាតិរបស់បក្ស ក្ដាប់ជាប់នូវស្ថានភាព  ធ្វើការព្យាករណ៍បានល្អ និងផ្តល់យោបល់ដល់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេសលើគោលការណ៍   និងដំណោះស្រាយសម្រាប់ការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយជៀសវាងភាពអសកម្មក្នុងគ្រប់ស្ថានភាពទាំងអស់។

leftcenterrightdel
លោក Le Minh Hung នាយករដ្ឋមន្ត្រី ទស្សនាការតាំងពិព័រណ៍របស់យោធភូមិភាគទី៤

ផ្តោតលើការកសាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ ទៅជាកម្លាំងបដិវត្តន៍ របៀបរៀបរយ ចំណាន និងទំនើប។ បន្តកែសម្រួលអង្គភាពតាមទិស "ចំណាន បង្រួម ខ្លាំងក្លា" ព្រមៗគ្នា និងប្រសិទ្ធភាព លើកកម្ពស់គុណភាពហ្ចឹកហ្វឺន ធ្វើជាម្ចាស់លើអាវុធ សម្ភារៈ និងវិធីសាស្ត្រប្រយុទ្ធទំនើបៗ។ កសាងតំបន់ការពារទប់ទល់យ៉ាងរឹងមាំ និងកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល។ លើកកម្ពស់កម្លាំងទូទៅរបស់ប្រព័ន្ធនយោបាយទាំងមូល និងមហាសាមគ្គីជនជាតិទាំងមូល  ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម  បង្ការនិងទប់ទល់គ្រោះមហន្តរាយ  ស្វែងរកនិងជួយសង្គ្រោះគ្រោះមហន្ដរាយ បង្ការទប់ស្កាត់​ជំងឺរាតត្បាត ការពារអាយុជីវិត សុខភាព និងទ្រព្យសម្បត្តិរបស់ប្រជាជន និងកសាងមូលដ្ឋានគ្រឹះនយោបាយនៅមូលដ្ឋានដ៏រឹងមាំ។

ជាពិសេស លោក Le Minh Hung នាយករដ្ឋមន្ត្រី បានស្នើឱ្យយោធភូមិភាគទី៤ ពន្លឿនការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្ដកម្មឌីជីថល ដោយធ្វើទំនើបកម្មកងទ័ព ដោយ​មិនត្រឹមតែជាឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​ការ​ផ្នត់គិតថ្មី វិធីសាស្រ្តរៀបចំថ្មី វិធីសាស្រ្តបញ្ជាការថ្មី។ ផ្តោតលើការស្រាវជ្រាវ  កែលម្អ និងជួសជុលអាវុធ និងឧបករណ៍បច្ចេកទេស ដើម្បីបំពេញតម្រូវការ និងភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៤។ 

បង្កើនការទូតការពារជាតិ  និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវសាមគ្គីភាព និងមិត្តភាពពិសេស ស្អិតរមួតជាមួយប្រទេសជិតខាងឡាវ កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ ហើយក្លាយជានិមិត្តរូបនៃសាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងពីរ និងកងទ័ពទាំងពីរ។

leftcenterrightdel
លោក Le Minh Hung នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងយោធភូមិភាគទី៤ (រូបថត៖ vnanet.vn)

លោក Le Minh Hung នាយករដ្ឋមន្ត្រី បានសម្តែងការជឿជាក់ថា កម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៤ នឹងបន្ដលើកកម្ពស់ប្រពៃណីវីរភាព បំពេញល្អនូវភារកិច្ចដែលបានប្រគល់ឱ្យ បន្តសរសេរទំព័រប្រវត្តិសាស្ត្រថ្មីៗ  រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Pham Diep