ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក  Nguyen Truong Thang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន និងអង្គភាពនានា។ លោកឧត្តមសេនីយ៍ឯក  Nguyen Truong Thang ស្នើថា នាពេលខាងមុខ ការិយាល័យលេខ ៧០១ និងស្ថាប័ននិងអង្គភាពនានាគួរតែអនុវត្ដវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចបាននូវគោលដៅនៃការបញ្ចប់ការជំនះផលវិបាកដោយសារគ្រាប់បែក គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសនៅឆ្នាំ ២០៤៥។ ហើយដល់ឆ្នាំ ២០៣០ នឹងបញ្ចប់ការកម្ចាត់ជាតិពុលគីមី/ Dioxin នៅ Bien Hoa, Phu Cat ព្រមទាំងជនរងគ្រោះ  ១០០% ទទួលបានការថែទាំសុខភាព និងការព្យាបាល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក  Nguyen Truong Thang ថ្លែងក្នុងកិច្ចប្រជុំ

ទន្ទឹមនឹងនោះ ស្ថាប័ននិងអង្គភាពនានាគួរតែអនុវត្តភារកិច្ចសំខាន់ៗ ផ្សព្វផ្សាយនិងរៀបចំការអនុវត្តគោលនយោបាយរបស់បក្ស បទប្បញ្ញត្ដិរបស់រដ្ឋ និងការដឹកនាំរបស់ក្រសួងការពារប្រទេសលើកកម្ពស់ការយល់ដឹង​ និងស្មារតីទទួលខុសត្រូវក្នុងការជំនះផលវិបាកដោយសារគ្រាប់បែក គ្រាប់មីននិងជាតិពុលគីមី/ Dioxin ក្រោយសង្គ្រាម ហើយបន្តពិនិត្យ  កែលម្អច្បាប់ និងគោលនយោបាយនិងបទប្បញ្ញត្ដិពាក់ព័ន្ធ  ព្រមទាំងរក្សានិងបង្កើនការសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ក្នុងពេលជាមួយគ្នានេះ នៅឆ្នាំ២០២៦ ត្រូវផ្តោតលើការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន និងទ្រុឌទ្រោមសម្រាប់កូនៗរបស់អ្នកចូលរួមសង្គ្រាមដែលរងផលប៉ះពាល់ដោយជាតិពុលគីមី/ Dioxin។ បង្កើនសម្ភារៈ ឧបករណ៍ និងសមត្ថភាពរបស់កងកម្លាំង អនុវត្តវិទ្យាសាស្ត្រ អភិវឌ្ឍ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើបរបស់តំបន់  និងពិភពលោក និងធ្វើបរិវត្ដកម្មឌីជីថលដើម្បីពន្លឿន និងកាត់បន្ថយពេលវេលាសម្រាប់ការកម្ចាត់គ្រាប់បែក គ្រាប់មីន ជាតិពុលគីមី/Dioxin  ក្រោយសង្គ្រាមនិងឧបត្ថម្ភផ្នែកវេជ្ជសាស្រ្តដល់ជនរងគ្រោះ៕

បកប្រែដោយ Pham Diep