អនុម័តលើផែនការ និងសេណារីយ៉ូ សម្រាប់ពិធីបើកពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៦
កប.អនឡាញ - នៅព្រឹកថ្ងៃទី១៦ ខែមេសា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំដើម្បីអនុម័តលើផែនការនិងសេណារីយ៉ូ សម្រាប់ពិធីបើកពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម។
ក្នុងកិច្ចប្រជុំនេះ ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍ពីតំណាងអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ទីភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំ ព្រមទាំងផ្ដល់មតិយោបល់ និងលើកសំណើដើម្បីពន្លឿនការត្រៀមរៀបចំសម្រាប់ពិធីបើក។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនិងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ |
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យសមាជិកនៃគណៈកម្មាធិការរៀបចំ អនុគណៈកម្មការ រួមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ដោយផ្អែកលើមុខងារនិងភារកិច្ចរបស់ខ្លួន ចាត់តាំងមនុស្សត្រឹមត្រូវ តាមដានផែនការយ៉ាងដិតដល់ និងរាយការណ៍ជូនគណៈកម្មាធិការបក្សនិងមេបញ្ជាការអង្គភាពដើម្បីធានាបាននូវភាពជោគជ័យនៃការតាំងពិព័រណ៍។
ស្ថាប័ននានាត្រូវពិនិត្យឲ្យបានឆាប់រហ័ស និងអនុវត្ដតាមការសម្រេចចិត្តរបស់គណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍ ក៏ដូចជាបទប្បញ្ញត្តិ និងភារកិច្ចរបស់អនុគណៈកម្មការ។ អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិសហការជាមួយអង្គភាពពាក់ព័ន្ធ រៀបចំទីតាំងពិព័រណ៍ឲ្យបានសមស្រប រៀបចំសន្និសីទដើម្បីផ្សព្វផ្សាយការតាំងពិព័រណ៍ដល់អង្គភាពអាជីវកម្មទាំងក្នុង និងក្រៅកងទ័ព ដើម្បីកៀរគរធនធានសង្គមសម្រាប់សកម្មភាពតាំងពិព័រណ៍។
អនុគណៈកម្មការនឹងធ្វើផែនការហ្វឹកហ្វឺនសម្រាប់កងកម្លាំងដែលចូលរួមបំរើតាំងពិព័រណ៍ និងបង្កើនការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ធានាសន្តិសុខ និងសុវត្ថិភាពដាច់ខាតក្នុងអំឡុងពេលព្រឹត្តិការណ៍ និងធានាផ្នែកភស្តុភារ និងបច្ចេកទេសសម្រាប់កងកម្លាំងដែលចូលរួមតាំងពិព័រណ៍...
លោកឧត្តមសេនីយ៍ឯក Phung Si Tan បានសន្និដ្ឋានថា គណៈកម្មាធិការរៀបចំនឹងបើកកិច្ចប្រជុំប្រចាំខែចាប់ពីពេលនេះរហូតដល់បញ្ចប់នៃការតាំងពិព័រណ៍ ដើម្បីបន្តអនុវត្តផែនការ ធ្វើការកែតម្រូវនិងដោះស្រាយរាល់បញ្ហាដែលកើតឡើងបន្ថែម។ រួមគ្នាកិច្ចខិតខំប្រឹងប្រែងរៀបចំតាំងពិព័រណ៍ឲ្យបានជោគជ័យ គួរឱ្យចាប់អារម្មណ៍និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ រួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិនិងកម្លាំងការពារមាតុភូមិ៕
បកប្រែដោយ Pham Diep