ថ្លែងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសឡាវ លោកឧត្តមសេនីយ៍ត្រី Nguyen Khac Thom សាកលវិទ្យាធិការរងនៃសាលានាយទាហានកងទ័ពជើងគោកលេខ១ បានលើកសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សិក្ខាកាមក្នុងអំឡុងពេលសិក្សា និងបណ្តុះបណ្តាលនៅសាលា។ លោកបានកត់សម្គាល់ថា សិក្ខាកាមទាំងឡាយបានជម្នះការលំបាកដើម្បីបញ្ចប់ការសិក្សានៅប្រទេសវៀតណាមដោយជោគជ័យ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃសាលានាយទាហានកងទ័ពជើងគោកលេខ១ ប្រគល់អំណោយដល់សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay

លោកឧត្តមសេនីយ៍ត្រី Nguyen Khac Thom បានសង្កត់ធ្ងន់ថា ដោយពង្រីកប្រពៃណីសិក្សារបស់ជំនាន់មុនៗនៃសាលា សិក្ខាកាមនៃកងទ័ពប្រជាជនឡាវបានខិតខំប្រឹងប្រែង ជំនះរាល់ការលំបាក និងលើកកម្ពស់ស្មារតីទទួលខុសត្រូវ ប្រឡងយ៉ាងសកម្មដើម្បីសម្រេចបានលទ្ធផលល្អក្នុងការសិក្សា។

ក្នុងបរិយាកាសរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រទេសឡាវ ក្នុងនាមថ្នាក់ដឹកនាំនៃសាលានាយទាហានកងទ័ពជើងគោកលេខ១ លោកឧត្តមសេនីយ៍ត្រី Nguyen Khac Thom បានប្រគល់អំណោយ ដល់សិក្ខាកាមនៃកងទ័ពប្រជាជនឡាវ ហើយចូលរួមពិធីចងខ្សែដៃ និងផះទឹកតាមទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី Bunpimay។

ការយកចិត្តទុកដាក់ និងការលើកទឹកចិត្តទាន់ពេលវេលាពីថ្នាក់ដឹកនាំសាលា និងស្ថាប័នពាក់ព័ន្ធ គឺជាការលើកទឹកចិត្តសម្រាប់សិក្ខាកាមឡាវ បន្តខិតខំសិក្សានៅប្រទេសវៀតណាមឲ្យបានល្អ៕

បកប្រែដោយ Thuy Anh