ស្ថានភាពអសន្តិសុខស្បៀងអាហារបន្ទាន់នៅក្នុងតំបន់ជាច្រើននៅទូទាំងរដ្ឋទាំង ១០ នៃប្រទេសស៊ូដង់ខាងត្បូងត្រូវបានគេព្យាករថានឹងមានរយៈពេលរហូតដល់ចុងខែកក្កដា។

leftcenterrightdel
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះទុរ្ភិក្ស នៅស៊ូដង់ខាងត្បូង (រូបថត៖ vnanet.vn)

លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា "មនុស្សជាង ៧,៥ លាននាក់ ត្រូវការជំនួយស្បៀងអាហារនៅឆ្នាំនេះ... ប្រការទាំងនេះកំពុងប្រព្រឹត្ដទៅក្នុងបរិយាកាសដែលព្យាករណ៍ថានឹងបន្ដកើតឡើងទឹកជំនន់និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ"​។

លោកក៏បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្កើនជំនួយមនុស្សធម៌ដោយគ្មានការរារាំង បង្កើនមូលនិធិ និងសំណូមពរឱ្យគ្រប់ភាគីទាំងអស់គោរពច្បាប់មនុស្សធម៌យ៉ាងពេញលេញ ក៏ដូចជាការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីជម្លោះផ្ទុះឡើងនៅស៊ូដង់ខាងត្បូងក្នុងឆ្នាំ ២០២៣ មនុស្សប្រហែល ១១ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដែលបង្កើតវិបត្តិមនុស្សធម៌ និងការធ្វើចំណាកស្រុកដ៏ធំបំផុតនៅលើពិភពលោក៕

បកប្រែដោយ Pham Diep