ប្រធានាធិបតីអាមេរិកស្នើឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ និងកាត់បន្ថយការចំណាយលើវិស័យស៊ីវិល
លោក ដូណាល់ ត្រាំ កាល ប្រធានាធិបតីអាមេរិក នាថ្ងៃទី ៣ ខែមេសា បានស្នើឱ្យកាត់បន្ថយ ១០% នៃចំណាយមិនមែនការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ខណៈពេលដែលបានបង្កើនចំណាយលើវិស័យការពារជាតិចំនួន ៥០០ ពាន់លានដុល្លារ ដែលធ្វើឱ្យថវិកាការពារជាតិសរុបឡើងដល់ប្រហែល ១,៥ ពាន់ពាន់លានដុល្លារ។
ថវិការនេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសតម្លៃថាមពលហក់ឡើង ។ យោងតាមសំណើនេះ ថវិកាការពារជាតិ នឹងកើនឡើងគួរឱ្យកត់សម្គាល់ គឺប្រមាណ ១ ពាន់ពាន់លានដុល្លារនៃឆ្នាំ ២០២៦ រួមទាំងការបង្កើនប្រាក់ខែ ៥-៧% សម្រាប់ទាហានដែលកំពុងចូលរួមយុទ្ធនាការនេះ។
    |
 |
|
លោក ដូណាល់ ត្រាំ កាល ប្រធានាធិបតីអាមេរិក (រូបថត៖ ANI/TTXVN) |
លើសពីនេះ ថវិកាការពារជាតិរួមមានការវិនិយោគធំៗ ដូចជាប្រព័ន្ធការពារមីស៊ីល "Golden Dome" ការបង្កើនប្រភពផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗបម្រើឧស្សាហកម្មការពារជាតិ និង ៦៥,៨ ពាន់លានដុល្លារដើម្បីផលិតនាវាចម្បាំងនិងនាវាឧបត្ថម្ភថ្មីចំនួន ៣៤ គ្រឿង។ ផែនការនេះក៏លើកឡើងពីការអភិវឌ្ឍនាវាចម្បាំងនិងនាវាមុជទឹកប្រភេទថ្មី ដោយបន្តអាទិភាពយូរអង្វែងរបស់រដ្ឋបាលលោក ដូណាល ត្រាំ ក្នុងការពង្រីកកងទ័ពជើងទឹក។
ទន្ទឹមនឹងនោះ សេតវិមានបានស្នើឱ្យកាត់បន្ថយយ៉ាងខ្លាំងចំពោះចំណាយលើវិស័យស៊ីវិល។ ជាពិសេស សំណើថវិកានេះមិនរាប់បញ្ចូលចំណាយចាំបាច់ ដូចជាកម្មវិធីសុខុមាលភាពសង្គម ឬ Medicare សម្រាប់ជនចាស់ជរា ដែលត្រូវបានចាត់ទុកថា មានភាពរសើបខាងនយោបាយ និងពិបាកក្នុងការកាត់បន្ថយ៕
តាម vovworld.vn