លោកប្រធានាធិបតីអាមេរិកបានប្រកាសថា យុទ្ធនាការយោធាអាចនឹងបញ្ចប់ក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ
នាថ្ងៃទី ១ ខែមេសា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានឲ្យដឹងថា ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងរយៈពេល ២-៣ សប្តាហ៍ខាងមុខ ហើយការធានាសន្តិសុខសម្រាប់ផ្លូវដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូសនឹងត្រូវបានប្រទេសដទៃទៀតទទួលបន្ទុក។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីផលប៉ះពាល់នៃជម្លោះលើតម្លៃប្រេង និងអតិផរណា។
    |
 |
|
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក (រូបថត៖ AP) |
នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន ដោយឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីផែនការបញ្ចុះតម្លៃប្រេងសាំងដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ បានចូលដល់ខែទីពីរហើយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា៖ «អ្វីដែលខ្ញុំត្រូវធ្វើគឺដកខ្លួនចេញពីអ៊ីរ៉ង់ ហើយយើងនឹងធ្វើក្នុងពេលឆាប់ៗនេះ»។ ប្រមុខសេតវិមានបានព្យាករណ៍ថា ការដកទ័ពនឹងប្រព្រឹត្តទៅក្នុងរយៈពេល ២-៣ សប្តាហ៍ ហើយតម្លៃប្រេងសាំងនឹងធ្លាក់ចុះយ៉ាងខ្លាំង។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ លោក ដូណាល ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងមិនជ្រៀតជ្រែកចូលការវិវឌ្ឍទាក់ទងនឹងច្រកសមុទ្រ Hormuz ឡើយ។ បើតាមលោក ប្រទេសដែលមានតម្រូវការដឹកជញ្ជូនប្រេង ឬឧស្ម័នតាមរយៈខ្សែផ្លូវនេះ ត្រូវតែធានាសន្តិសុខប្រតិបត្តិការដោយខ្លួនឯង ហើយលោកវាយតម្លៃថា តំបន់នេះអាចរក្សាសន្តិសុខបាន ទោះបីជាគ្មានការចូលរួមពីសហរដ្ឋអាមេរិកក៏ដោយ៕
តាម vovworld.vn