អញ្ជើញចូលរួមល្បាតមានកម្មាភិបាល និងយុទ្ធជនជិត ៧០នាក់ មកពីប៉ុស្តិ៍ការពារព្រំដែន Muong Pon គណៈបញ្ជាការការពារទប់ទល់តំបន់លេខ៣ Na Son គណៈបញ្ជាការយោធាឃុំ និងអាជ្ញាធរមូលដ្ឋានឃុំ Muong Pon។
ក្នុងអំឡុងពេលល្បាត កងកម្លាំងបានធ្វើដំណើរប្រហែល ១០ គីឡូម៉ែត្រពីភូមិ Pa Cha (ឃុំ Muong Pon ខេត្ត Dien Bien ) ទៅកាន់បង្គោលព្រំដែនលេខ៨៩ ដែលជាប់ព្រំដែនជាមួយប្រទេសមិត្ដឡាវ។ សកម្មភាពល្បាតនេះក្នុងគោលបំណងក្ដាប់ជាប់នូវស្ថានការណ៍នៅតំបន់ រកឃើញនិងដោះស្រាយស្ថានការណ៍ណាមួយដែលកើតឡើង រួមចំណែកក្នុងការរក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតំបន់ព្រំដែន។
យោងតាមការវាយតម្លៃ សកម្មភាពល្បាតត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តឹងរ៉ឹង និងស្របតាមបទប្បញ្ញត្តិ។ ក្នុងពេលជាមួយគ្នានេះ ឃោសនានិងចលនាប្រជាជនបង្កើនការយល់ដឹងអំពីការគោរពច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខព្រំដែនរបស់ប្រទសជាតិ៕
បកប្រែដោយ Pham Diep
Type the code from the image