លោកស្រី Ngo Minh Nguyet ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ។ អាហ្សង់ទីនគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់វៀតណាមនៅអាមេរិកឡាទីន ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំទី៦របស់អាហ្សង់ទីននៅទូទាំងពិភពលោក ដោយមានទំហំពាណិជ្ជកម្មឈានដល់ ៧១៤ លានដុល្លារអាមេរិកក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។

leftcenterrightdel
លោកស្រី Ngo Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ (រូបថត៖ vnanet.vn)

វៀតណាម និងអាហ្សង់ទីនបានបញ្ចប់ការចរចាជុំទីមួយលើកិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដង ហើយកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ។ ក្នុងនាមជាសមាជិកនៃទីផ្សាររួមភាគខាងត្បូង (MERCOSUR) អាហ្សង់ទីននឹងជាច្រកទ្វារសម្រាប់ទំនិញវៀតណាមចូលទៅក្នុងទីផ្សារអាមេរិកខាងត្បូង។

លោកស្រី Ngo Minh Nguyet ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ផងដែរថា ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណីដូចជា កសិកម្ម និងពាណិជ្ជកម្ម ប្រទេសទាំងពីរកំពុងឃើញនូវយុគសម័យថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

រីឯលោក Pablo Quirno រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសអាហ្សង់ទីនមានប្រៀបខ្លាំងជាច្រើនក្នុងវិស័យថាមពលនុយក្លេអ៊ែរស៊ីវិល និងអវកាស ដូច្នេះអាហ្សង់ទីនចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានលើវិស័យនេះ។ លោកក៏បានបញ្ជាក់ផងដែរថា អាហ្សង់ទីនកំពុងពិចារណាដាក់ពាក្យចូលរួមកិច្ចកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)៕

បកប្រែដោយ Huyen Trang