ផ្លែឈើ និងបន្លែវៀតណាមជិត ១០០ តោន បានដណ្តើមយកទីផ្សារអារ៉ាប់រួម
កប.អនឡាញ - សាជីវកម្ម Lulu Group International នាថ្ងៃទី ១៨ ខែមេសា បានជួលយន្តហោះមួយគ្រឿងដើម្បីដឹកជញ្ជូនផ្លែឈើ និងបន្លែស្រស់ៗជិត ១០០ តោន ពីវៀតណាមទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។
    |
 |
|
ផ្លែឈើ និងបន្លែវៀតណាមជិត ១០០ តោន បានដណ្តើមយកទីផ្សារអារ៉ាប់រួម (រូបថត៖ TTXVN) |
នេះជាលើកដំបូងបង្អស់ដែលសាជីវកម្មនេះប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាសដើម្បីនាំចូលផលិតផលកសិផលពីប្រទេសវៀតណាមក្នុងបរិបទដែលស្ថានភាព logistics នៅមជ្ឈិមបូព៌ាមានការប្រែប្រួលជាច្រើន។ ទោះបីជាមានការចំណាយខ្ពស់ជាងនេះក៏ដោយ Lulu Group International នៅតែជ្រើសរើសជម្រើសនេះ ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាពសម្រាប់ប្រព័ន្ធចែកចាយរបស់ខ្លួន ព្រមទាំងរក្សាការប្តេជ្ញាចិត្តក្នុងការជួយដល់ផលិតផលកសិផលវៀតណាមក្នុងការចូលទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។
ការដឹកជញ្ជូនរួមមានផ្លែឈើ និងផលិតផលកសិផលដែលមានគុណភាពខ្ពស់ពីតំបន់ភាគខាងត្បូង ដូចជាក្រូចឆ្មារ ផ្លែស្រកានាគ ផ្លែក្រូចថ្លុង និងផ្លែខ្នុរ។ បន្ទាប់ពីមកដល់ UAE ផលិតផលនឹងត្រូវបានចែកចាយនៅក្នុងទីផ្សារនេះ និងទូទាំងមជ្ឈិមបូព៌ា តាមរយៈប្រព័ន្ធផ្សារទំនើបរបស់ Lulu Group International។
យោងតាមការវាយតម្លៃរបស់ Lulu Group International បង្ហាញថា ផលិតផលកសិផលស្រស់ៗ និងអាហារកែច្នៃពីប្រទេសវៀតណាមត្រូវបានវាយតម្លៃខ្ពស់ចំពោះគុណភាព។ មុខទំនិញដូចជា គ្រាប់ស្វាយចន្ទី កាហ្វេ និងគ្រឿងទេសត្រូវបានអ្នកប្រើប្រាស់មជ្ឈិមបូព៌ាចូលចិត្ដ។ សាជីវកម្ម Lulu Group International ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងអាប៊ូដាប៊ី បច្ចុប្បន្នដំណើរការប្រព័ន្ធលក់រាយនៅក្នុងប្រទេសជាង ២៣ នៅមជ្ឈិមបូព៌ា អាស៊ី និងអឺរ៉ុប ដែលមានប្រាក់ចំណូលប្រចាំឆ្នាំលើសពី ៨ ពាន់លានដុល្លារ៕
បកប្រែដោយ Pham Diep