ក្នុងបរិយាកាសដែលពោរពេញទៅដោយសាមគ្គីភាព  និងមោទនភាពយ៉ាងជ្រាលជ្រៅចំពោះអត្តសញ្ញាណវប្បធម៌វៀតណាម ក្នុង​នាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏​ធំធេងរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិភាគតិចទូទាំងប្រទេស - អ្នកដែលកំពុងថែរក្សាឫសគល់នៃប្រទេសជាតិ និងរក្សាអត្តសញ្ញាណ  និងកម្លាំងរបស់ប្រទេស​វៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ រួមជាមួយព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានប្រជាប្រិយភាពលេចធ្លោនៅទូទាំងប្រទេស

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ការរក្សាវប្បធម៌របស់បណ្ដាជនជាតិមិនត្រឹមតែជាការអភិរក្សបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអភិរក្សគ្រឹះស្ថានស្មារតីរបស់សង្គម ពង្រឹងមហាសមាគ្គីជនជាតិទាំងមូល និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពផងដែរ ដែលកក្នុងនោះ ព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានប្រជាប្រិយភាព ដើរតួនាទីយ៉ាងសំខាន់ ដោយមិនត្រឹមតែជាអ្នករក្សាអត្ដសញ្ញាណរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជាទីពឹងបង្អែកខាងស្មារតី និងជាកន្លែងដែលប្រមូលផ្ដុំក្ដីទុកចិត្ដ រួមចំណែកដល់ការរក្សាស្ថិរភាព និងភាពជិតស្និទ្ធនៅមូលដ្ឋាន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ រួមទាំងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការខិតខំប្រឹងប្រែងរបស់មូលដ្ឋាននានា និងជនរួមជាតិ ការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌របស់បណ្ដាជនជាតិសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតការផ្លាស់ប្តូរវិជ្ជមានទាំងក្នុងការយល់ដឹង និងជីវិតសង្គម។ មូលដ្ឋានជាច្រើនបានមានគំរូ និងវិធីសាស្រ្តជាក់ស្តែង និងមានអត្ថន័យជាច្រើន។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននោះ  លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានលើកច្បាស់ថា ចាំបាច់ត្រូវទទួលស្គាល់ដោយស្មោះត្រង់ថា បុព្វហេតុនៃការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌របស់បណ្ដាជនជាតិកំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមថ្មីៗជាច្រើន បញ្ហាដែលមានលក្ខណៈរយៈពេលវែងដែលប៉ះពាល់ដោយផ្ទាល់ដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ សម្រាប់តំបន់ជនជាតិភាគតិច តម្រូវការគឺអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅផង និងរក្សាអត្តសញ្ញាណវប្បធម៌ផង។ ផ្ដោតលើតួនាទីរបស់សហគមន៍ ពីព្រោះប្រជាពលរដ្ឋគឺជាអ្នកថែរក្សាតម្លៃវប្បធម៌​។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ  ប្រគល់រូបគំនូរលោកប្រធានហូជីមិញជូនព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករនិងអ្នកមានប្រជាប្រិយភាពលេចធ្លោនៅទូទាំងប្រទេស (រូបថត៖ vnanet.vn)

លោក To Lam​​ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ   បានសម្តែងការជឿជាក់ថា   ព្រឹទ្ធាចារ្យភូមិ មេភូមិ សិប្បករ និងអ្នកមានប្រជាប្រិយភាពនឹងបន្តដើរតួនាទីយ៉ាងសំខាន់របស់ខ្លួន រួមចំណែកដល់ការរក្សាអត្តសញ្ញាណវប្បធម៌ ពង្រឹងមហាសាមគ្គីជន​ជាតិទាំងមូល និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ   សង្ឃឹមថា សិប្បករនឹងបន្តបង្រៀនយុវជនជំនាន់ក្រោយដើម្បីឱ្យបទចម្រៀងប្រជាប្រិយ និងសិប្បកម្មប្រពៃណីត្រូវបានបន្តនៅក្នុងជីវិតសព្វ​ថ្ងៃ​នេះ។ យកចិត្ដទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយ​ផល​សម្រាប់វប្បធម៌​ចូលទៅ​ក្នុងជីវិតប្រចាំថ្ងៃ រួមចំណែកអភិរក្ស និងរីកសាយភាយ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់ៗ និងសហគមន៍នីមួយៗក្លាយជាប្រធានបទនៃដំណើរការអភិរក្ស និងអភិវឌ្ឍវប្បធម៌៕

បកប្រែដោយ Thanh Cong