ប្រគល់ថវិកាសាងសង់អគារតំកល់ទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា
កប.អនឡាញ - នាពេលថ្មីៗនេះ នៅបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ បានប្រគល់ថវិកាឧបត្ថម្ភសម្រាប់ការសាងសង់អគារតំកល់ទុកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។
ចាប់ពីឆ្នាំ ២០០១ មកទល់បច្ចុប្បន្ន គណៈកម្មការដឹកនាំលេខ ៥១៥ ខេត្ត Tay Ninh បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥០៧៩ អដ្ឋិធាតុ។ ប៉ុន្តែការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា នៅប្រឈមនឹងការលំបាកជាច្រើន។ ជាពិសេស ក្រោយពីប្រមូលអដ្ឋិធាតុរួច ពុំមានកន្លែងរក្សាទុកមុននឹងធ្វើមាតុភូមិនិវត្តន៍ឡើយ។
|
|
ប្រគល់ថវិកាសាងសង់អគារតំកល់ទុកអដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ baotayninh.vn) |
គណៈកម្មការដឹកនាំលេខ៥១៥ បានផ្ដល់យោបល់ដល់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត អំពីការរៀបចំថវិកាសម្រាប់សាងសង់អគារតំកល់ទុកអដ្ឋិធាតុយុទ្ធជនពលី។
អគារតំកល់ទុកអដ្ឋិធាតុយុទ្ធជនពលី ត្រូវបានសាងសង់នៅតំបន់ឈរជើងនៃក្រុម K71 (បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh) ស្ថិតក្នុងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។ អគារតំកល់ទុកអដ្ឋិធាតុយុទ្ធជនពលី នឹងក្លាយជាសំណង់មួយដែល បង្ហាញពីការតបស្នងសងគុណដល់វីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ បង្រួបបង្រួមជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។ ការសាងសង់សំណង់នេះត្រូវបានគេរំពឹងថានឹងបញ្ចប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ នៃព្រះរាជាណាចក្រកម្ពុជា៕
បកប្រែដោយ Thuy Anh