ក្នុងរដូវប្រាំងឆ្នាំ ២០២៣-២០២៤ ដោយមានជំនួយពីរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា នាយទាហាន នាយទាហានរងនៃក្រុម K72 បញ្ជាការដ្ឋានយោធាខេត្ត បានជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ចំនួន ៤៣ អដ្ឋិធាតុ ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូ និងពុទ្ធសាសនិកធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី (រូប​ថត៖ baobinhphuoc.com.vn)

ក្នុងបរិយាកាសដ៏ឱឡារិក ប្រតិភូ និងពុទ្ធសាសនិក បានធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីដែលបង្ហាញពីការគោរព និងការដឹងគុណចំពោះពលីកម្មរបស់យុទ្ធជនពលីក្នុងពេលបំពេញភារកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។ ការប្រារព្វពិធីនេះក៏ជាឱកាសមួយសម្រាប់មនុស្សជំនាន់សព្វថ្ងៃនេះចងចាំនូវប្រពៃណីដ៏ល្អរបស់ប្រជាជនវៀតណាម និងសម្តែងការដឹងគុណចំពោះយុទ្ធជនពលីដែលបានពលីជីវិតដើម្បីចំណងមិត្តភាព និងសាមគ្គីភាពរឹងមាំរបស់ប្រជាជននៃប្រទេសទាំងពីរ​វៀត​ណាម​-កម្ពុជា៕

បកប្រែដោយ Duy Hoan