leftcenterrightdel
ពិធីសូត្រមន្តបង្សុកូលវិញ្ញាណក្ខន្ធយុទ្ធជនដែលពលីជីវិតនៅសមរភូមិកម្ពុជា

នេះគឺជាសកម្មភាពក្នុងកម្មវិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីវៀតណាម (៧ មករា ១៩៧៩ - ៧ មករា ២០២៤) និងអបអរសាទរខួបលើកទី ៤៩ នៃការរំដោះភាគខាងត្បូង  និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) និងខួបលើកទី ៣៥ នៃថ្ងៃដែលកងទ័ពស្ម័គ្រចិត្តវៀតណាមបានបញ្ចប់កាតព្វកិច្ចអន្តរជាតិនៅកម្ពុជា និងដកកងទ័ពវិលត្រឡប់មកប្រទេសវិញ (ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២៤) ។

អញ្ជើញចូលរួមពិធីមានលោកវរសេនីយ៍ឯក Le Kim Giau មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Gia Lai និងថ្នាក់ដឹកនាំខេត្ដ រួមទាំងអតីតកម្មាភិបាលមួយចំនួននៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងអតីតយុទ្ធជន និងសាច់ញាតិនៃយុទ្ធជនពលីជាង ៤០០ នាក់ នៅតាមបណ្ដាមូលដ្ឋានទូទាំងប្រទេស។

leftcenterrightdel
បន្ទាប់ពីពិធីសូត្រមន្តបង្សុកូល អតីតយុទ្ធជន អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅទីបញ្ចុះសព Duc Co

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកវរសេនីយ៍ឯក Vuong Huu Quyen អតីតប្រធានខុទ្ទកាល័យគណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៥ អតីតប្រធានស្នងការនយោបាយនៃនាយកដ្ឋានភស្តុភារ យោធភូមិភាគទី៥ បានរំលឹកឡើងវិញនូវសង្រ្គាមការពារព្រំដែនភាគនិរតីវៀតណាម និងជួយមិត្ដកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកវរសេនីយ៍ឯក Vuong Huu Quyen សង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលជិត ៤ ឆ្នាំនៃការប្រយុទ្ធការពារព្រំដែនភាគនិរតីនៃមាតុភូមិនិងរយៈពេល ១០ ឆ្នាំនៃការបំពេញកាតព្វកិច្ចអន្តរជាតិដ៏ឧត្ដុងឧត្តមនៅកម្ពុជា កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញ​វៀត​ណាមបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងបុព្វហេតុបដិវត្តន៍ ជំនះរាល់ឧបសគ្គ និង​ការលះបង់​សាច់ស្រស់ឈាមស្រស់ ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច។ បន្ទាប់ពីពិធីសូត្រមន្តបង្សុកូលរួចមក អតីតយុទ្ធជនបាន​អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅទីបញ្ចុះសព Duc Co ៕

បកប្រែដោយ Pham Diep