ដោយបានបែងចែកជា ២ ផ្នែក៖ ផ្នែកទី ១៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស - ចំណុចរបត់នៃការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពតិ្ដអាមេរិក និងសង្គ្រោះជាតិបានបង្ហាញពីដំណើរការអភិវឌ្ឍន៍នៃការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្ដិអាមេរិក និងដំណើរការឆ្ពោះទៅសន្និសីទទីក្រុងប៉ារីស ដែលក្នុងនោះគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសតាមរយៈការជ្រើសរើស និងណែនាំឯកសាររូបថតពីទីភ្នាក់ងារសារព័ត៌មានវៀតណាម នាយកដ្ឋានបណ្ណសារតម្កល់ទុករបស់រដ្ឋ និងនាយកដ្ឋានបណ្ណសារនៃខុទ្ធកាល័យមជ្ឈិមបក្ស សារមន្ទីរហូជីមិញ ....

leftcenterrightdel
គម្របសៀវភៅ "៥០ ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស - ព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រ"

ផ្នែកទីពីរ៖ មេរៀនដ៏អស្ចារ្យពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសណែនាំបទសម្ភាសន៍មួយចំនួន អត្ថបទលេចធ្លោរបស់សាក្សីប្រវត្តិសាស្ត្រ និងអ្នកវិទ្យាសាស្ត្រវាយតម្លៃខ្លឹមសារ គុណតម្លៃ និងអត្ថន័យនៃសន្និសីទទីក្រុងប៉ារីស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់ការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្ដិអាមេរិក និងសង្គ្រោះជាតិ។ ទន្ទឹមនឹងនោះ មេរៀនជាច្រើនបានមកពីដំណើរចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅតែមានតម្លៃរហូតមកដល់សព្វថ្ងៃនេះ ដែលបានផ្តល់កម្លាំងចលករដល់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលឈានចូលដំណាក់កាលអភិវឌ្ឍថ្មីជាមួយនឹងគុណសម្បត្តិ និងការលំបាក ឱកាសនិងបញ្ហាប្រឈមជាច្រើន។ សៀវភៅនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធានហូជីមិញ និងផ្នែកការទូតរបស់​វៀតណាម។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏ជាភស្តុតាងជាក់ស្ដែងនៃបុព្វហេតុដ៏ត្រឹមត្រូវនៃការតស៊ូរបស់ប្រជាជាតិវៀតណាម និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជននៅទូទាំងពិភពលោក៕

បកប្រែដោយ Pham Diep