leftcenterrightdel
ប្រតិភូមកទស្សនាពិព័រណ៍

ពិព័រណ៍សៀវភៅ និងកាសែតនឹងត្រូវបានប្រព្រឹត្តទៅដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ដោយប្រមូលសៀវភៅ កាសែត និងរូបថតជាង ៨០០ ដែលផ្តល់ព័ត៌មានអំពីប្រវត្តិសាស្ត្រប្រឆាំងចក្រក្រពត្តិអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ តួនាទីរបស់កងទ័ពការពារអាកាស-កងទ័ពជើងអាកាស ក្នុងជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស”។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” បញ្ជាការដ្ឋានរដ្ឋធានីហាណូយបានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដូចជា ចុះសួរសុខទុក្ខ និងជួបជាមួយអតីតយុទ្ធជន យុទ្ធជនពិកា និងក្រុមគ្រួសារនៃយុទ្ធជនពលីដែលបានប្រយុទ្ធក្នុងរយៈពេល ១២ ថ្ងៃ និងពិព័រណ៍ “ហាណូយ - Dien Bien Phu លើអាកាស” បើកសម្ពោធសារមន្ទីរជ័យជំនះយន្តហោះ B-52 ដែលទើបជួសជុល។ល។

leftcenterrightdel
ពិព័រណ៍ “ឈាម និងផ្កា - ហាណូយ ក្នុងរយៈពេល ១២ ថ្ងៃ”ទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន

នាថ្ងៃទី ១៦ ខែធ្នូ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានសហការជាមួយនាយកដ្ឋានតំកល់ឯកសារនៃខុទ្ទកាល័យមជ្ឈិមបក្ស បើកការតាំងពិព័រណ៍ក្រោមប្រធានបទ “ឈាម និងផ្កា - ហាណូយ ក្នុងរយៈពេល ១២ ថ្ងៃ” នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ។ តាមរយៈឯកសារ រូបភាព វត្ថុតាង ការរៀបរាប់ពីសាក្សីប្រវត្តិសាស្ត្រ ពិព័រណ៍បានជួយឲ្យសាធារណជន ជាពិសេសយុវជនវ័យក្មេង យល់កាន់តែច្បាស់អំពីជីវភាពរស់នៅ និងការតស៊ូរបស់ប្រជាជនទីក្រុងហាណូយក្នុងសម័យសង្គាម។ ពិព័រណ៍បើកដល់ខែមេសា ឆ្នាំ២០២៣៕

បកប្រែដោយ Thuy Anh