ជ័យជំនះនៅផ្លូវលេខ ៩ - ភាគខាងត្បូងប្រទេសឡាវនៅនិទាឃរដូវឆ្នាំ១៩៧១
ជ័យជំនះនៃកម្លាំងសាមគ្គីរវាងប្រទេសឥណ្ឌូចិនទាំងបី
កប.អនឡាញ - នានិទាឃរដូវឆ្នាំ ១៩៧១ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយនិងក្រោមការដឹកនាំដោយផ្ទាល់នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស កងទ័ពនិងប្រជាជនវៀតណាមបានបើកការប្រឆាំងតទល់នៅផ្លូវលេខ ៩ - ភាគខាងត្បូងប្រទេសឡាវ ដោយទទួលបានជោគជ័យ និងបើកឡើងរបត់មួយនៅក្នុងសង្រ្គាមតស៊ូប្រឆាំងនឹងអាមេរិក។ នេះមិនត្រឹមតែជាជ័យជំនះរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរួមរបស់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបីដែលបានប្រកៀកស្មាគ្នាប្រឆាំងនឹងសត្រូវឈ្លានពាន។
បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការអនុវត្តគោលនយោបាយ "សង្គ្រាមនៅឥណ្ឌូចិន" និងសម្រេចបានលទ្ធផលបណ្តោះអាសន្នមួយចំនួននៅដើមឆ្នាំ ១៩៧១ កងទ័ពអាមេរិក និងកងទ័ពអាយ៉ងសាយហ្គន បានធ្វើប្រតិបត្តិការសឹកចំនួន ៣ លើកក្នុងទ្រង់ទ្រាយធំដើម្បីបើកការវាយប្រហារទៅលើខ្សែជំនួយ Truong Son របស់បដិវត្ដន៍នៃប្រទេសឥណ្ឌូចិនទាំងបីគឺ៖ ប្រតិបត្តិកការសឹក «Lam Son ៧១៩» វាយទៅលើតំបន់ផ្លូវលេខ ៩ - ភាគខាងត្បូងប្រទេសឡាវ ; ប្រតិបត្តិការសឹក "ជ័យជំនះទាំងស្រុង ១/៧១" វាយលុកទៅលើភាគឦសាននៃប្រទេសកម្ពុជា; ប្រតិបត្តិការសឹក “Quang Trung លេខ៤” វាយលុកទៅលើតំបន់ច្រកព្រំដែនវៀតណាម-ឡាវ-កម្ពុជា។ ក្នុងនោះ ប្រតិបត្តិការសឹកដែលមានឈ្មោះថា " Lam Son លេខ ៧១៩" ក្នុងទ្រង់ទ្រាយធំបំផុត (កងទ័ពពួកខ្មាំងឡើងដល់ ៥៥.០០០ នាក់) ដោយមានមហិច្ឆិតាវាយប្រហារ កាត់ផ្តាច់ផ្លូវជំនួយពីខាងជើងទៅខាងត្បូងទាំងស្រុង។ កងទ័ពអាយ៉ងសាយហ្គន និងទីប្រឹក្សាអាមេរិកបូកនិងអាវុធនិងភស្តុភារអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងក្លាលើតុចរចានៅសន្និសីទទីក្រុងប៉ារីស ដោយបង្ខំឱ្យយើងធ្វើសម្បទាននិងទទួលយកដំណោះស្រាយដែលដាក់ចេញដោយអាមេរិក។
|
|
យន្តហោះអាមេរិកមួយគ្រឿងត្រូវបាញ់ទម្លាក់ក្នុងយុទ្ធនាការផ្លូវលេខ ៩-ភាគខាងត្បូងប្រទេសឡាវឆ្នាំ ១៩៧១ (រូបថត៖ vnanet.vn) |
ចាប់ពីពាក់កណ្ដាលដើមឆ្នាំ ១៩៧០ នៅពេលដែលចក្រពត្តិអាមេរិកពង្រីកសង្រ្គាមឈ្លានពានប្រទេសកម្ពុជា ដោយអនុវត្តគោលនយោបាយ "សង្គ្រាមនៅឥណ្ឌូចិន" កាលពីខែមិថុនា ឆ្នាំ ១៩៧០ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សពលករវៀតណាម (បច្ចុប្បន្នជាបក្សកុម្មុយនិស្តវៀតណាម) បានវាយតម្លៃថា នាពេលខាងមុខ ឧបាយកលរបស់អាមេរិកគឺបង្កើនការវាយប្រហារទៅលើផ្លូវជំនួយដល់ប្រទេសឥណ្ឌូចិនទាំងបី។ ចាប់ពីពេលនោះមក ការិយាល័យនយោបាយបានប្រគល់ភារកិច្ចឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយសមរភូមិឡាវនិងកម្ពុជា “រៀបចំផែនការត្រៀមកំទេចការវាយប្រហារធំៗទាំងឡាយ ឬសកម្មភាពឈ្លានពានដើម្បីការពារច្រករបៀងយុទ្ធសាស្ត្រ”។ អនុវត្ដតាមការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ នៅរដូវក្តៅឆ្នាំ ១៩៧០ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងអគ្គសេនាធិការដ្ឋានបានចាប់ផ្តើមបង្កើតផែនការប្រយុទ្ធសម្រាប់រដូវប្រាំងឆ្នាំ ១៩៧០-១៩៧១ ដោយព្យាករណ៍ថា ពួកខ្មាំងនឹងវាយលុកតាមទិសដៅបីគឺ៖ ផ្លូវលេខ ៩- ភាគខាងត្បូងប្រទេសឡាវ, តំបន់ជាប់ព្រំដែននៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា និងភាគឦសានកម្ពុជា ដែលក្នុងនោះ ទិសដៅសំខាន់គឺផ្លូវលេខ៩-ភាគខាងត្បូងប្រទេសឡាវ។ នេះគឺជាការវាយតម្លៃដ៏ត្រឹមត្រូវមួយដោយបង្ហាញពីភាពប៉ិនប្រសប់របស់គណៈកម្មាធិការមជ្ឈិមបក្ស និងអង្គភាពសេនាធិការនិងមេបញ្ជាការយុទ្ធសាស្ដ្រ ធ្វើជាមូលដ្ឋានសម្រាប់ជ័យជំនះទាំងស្រុងក្នុងការវាយប្រហារជាបន្ដបន្ទាប់។
ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ចាប់ពីខែកញ្ញា ឆ្នាំ ១៩៧០ ដល់ខែមករា ឆ្នាំ ១៩៧១ កងទ័ពប្រជាជនវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពប្រជាជននៃប្រទេសឡាវនិងកម្ពុជា ត្រៀមរៀបចំយ៉ាងហ្មត់ចត់នៅគ្រប់ទីកន្លែង។ ដោយឡែកក្នុងទិសដៅផ្លូវលេខ៩-ភាគខាងត្បូងប្រទេសឡាវ គណៈកម្មាធិការមជ្ឈិមបក្ស បានពិភាក្សាយ៉ាងសកម្មជាមួយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនឡាវ (បច្ចុប្បន្នជាបក្សប្រជាជនបដិវត្តន៍ឡាវ) បានឯកភាពលើគោលការណ៍ដឹកនាំបណ្ដាអង្គភាពនិងសមរភូមិពាក់ព័ន្ធ បង្កើតផែនការប្រយុទ្ធ លើកកំពស់កម្លាំងសាមគ្គី ប្តេជ្ញាបើកយុទ្ធនាការរួមគ្នាក្នុងទ្រង់ទ្រាយធំ។ យុទ្ធនាការនេះមានការគាំទ្រនិងសហការយ៉ាងជិតស្និទ្ធពីប្រជាជននិងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ឡាវ ជាពិសេសនៅខេត្ត Savannakhet (ជាកន្លែងដែលផ្លូវលេខ ៩ ឆ្លងកាត់)។
កាលពីដើមខែកុម្ភៈ ឆ្នាំ ១៩៧១ កងទ័ពអាយ៉ងសាយហ្គន បានរៀបចំការវាយប្រហារបីដងទៅលើផ្លូវជំនួយយុទ្ធសាស្ត្រ Truong Son ។ កងទ័ពនិងប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កមជា បានប្រឆាំងតទល់វាយតបទៅវិញយ៉ាងខ្លាំងក្លា។
នៅភាគឦសាននៃប្រទេសកម្ពុជា ស្នងការដ្ឋានមជ្ឈិមវៀតណាមខាងត្បូង និងទីបញ្ជាការភូមិភាគបានសម្រេចប្រើប្រាស់កម្លាំងស្នូលដើម្បីប្រតិបត្តិការនៅតំបន់ភាគអាគ្នេយ៍ រួមមានកងពលថ្មើរជើងចំនួន ៣ កងពលធំ (លេខ ៥, ៧ និង ៩) និងកងពលធំកាំភ្លើងធំ ១ និងអង្គភាពមួយចំនួនសហការជាមួយកម្លាំងតស៊ូនិងប្រជាជនកម្ពុជាបើកយុទ្ធនាការវាយលុកយ៉ាងខ្លាំងក្លានាំមកនូវ “ជ័យជំនះទាំងស្រុង ១/៧១” កំទេចទាហានជាង ២ ម៉ឺននាក់ ។ នៅចំនុចជាប់ព្រំដែនវៀតណាម-ឡាវ-កម្ពុជា កម្លាំងស្នូលនៃសមរភូមិ Tay Nguyen សហការជាមួយកងទ័ពនិងប្រជាជនមូលដ្ឋានបានវាយប្រហារទៅលើប្រតិបត្តិការសឹក “ Quang Trung លេខ៤” របស់កងអាយ៉ង់សាយហ្គន ដោយកំទេចទាហានជិត ១០,០០០នាក់ ។
យុទ្ធនាការប្រឆាំងនិងខ្មាំងតាមផ្លូវលេខ៩ - ភាគខាងត្បូងប្រទេសឡាវ បានធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧១ បានបញ្ចប់ដោយជោគជ័យ។ នេះគឺជាលើកដំបូងដែលយើងទទួលបានជ័យជំនះក្នុងការប្រឆាំងតទល់ក្នុងទ្រង់ទ្រាយធំ ដោយបានកម្ចាត់កម្លាំងស្នូលរបស់ខ្មាំង ដែលក្នុងនោះ កំទេចទាហានខ្មាំងជាង ២១,០០០ នាក់, បាញ់ទម្លាក់ និងបំផ្លាញយន្តហោះចំនួន ៥៥៦ គ្រឿង, បំផ្លាញរថក្រោះនិងរថពាសដែក ៥២៨ គ្រឿង, កាំភ្លើងត្បាល់ ១១២ គ្រឿង រឹបអូសអាវុធជាច្រើន។
ត្រឹមតែប៉ុន្មានខែដំបូងនៃឆ្នាំ ១៩៧១ កងទ័ពនិងប្រជាជននៃប្រទេសទាំងបី វៀតណាម-ឡាវ និងកម្ពុជាបានជម្នះពុះពារការលំបាក លះបង់ជីវិត និងធ្វើឲ្យបរាជ័យទាំងស្រុងនូវការវាយប្រហារក្នុងទ្រង់ទ្រាយធំចំនួនបីក្នុងតំបន់យុទ្ធសាស្ត្រ។ ជ័យជម្នះនេះបានមកពីកិច្ចសហការយ៉ាងជិតស្និទ្ធនៃកម្លាំងសាមគ្គីរវាងប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបី។
ជ័យជំនះផ្លូវលេខ៩-ភាគខាងត្បូងប្រទេសឡាវ បានធ្វើឱ្យយើងកាន់តែមានមោទនភាពចំពោះប្រពៃណីតស៊ូរបស់ប្រទេសជាតិ ព្រមទាំងក៏បានយល់ឃើញយ៉ាងជ្រាលជ្រៅនិងគ្រប់គ្រាន់អំពីកម្លាំងសាមគ្គីនៃប្រទេសឥណ្ឌូចិនទាំងបីក្នុងការតស៊ូរំដោះជាតិ, ដណ្ដើមឯករាជ្យជាតិនិងសេរីភាព៕
បកប្រែដោយ Pham Diep