តាមរយៈសិក្ខាសាលានេះបានចូលរួមចំណែកជួយដល់មិត្តអ្នកអានទទួលបានចំណេះដឹង ក្តីជឿជាក់ និងសេចក្តីប្រាថ្នាជាច្រើនបន្ថែមទៀតដើម្បីកសាងប្រទេសមួយប្រកបដោយសម្បូររុងរឿងតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
កម្មាភិបាល ដេប៉ាតឹម៉ង ហូជីមិញ នៃវិទ្យាស្ថាននយោបាយ នៅសិក្ខាសាលាវិទ្យាសាស្រ្តក្រោមប្រធានបទ៖ “ហូជីមិញជាមួយមាគ៌ាអភិវឌ្ឍរបស់វៀតណាម - រាល់បញ្ហាអំពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង”

បដិវត្តន៍អធន - មាគ៌ាត្រឹមត្រូវដើម្បីសង្គ្រោះជាតិ និងអភិវឌ្ឍប្រទេសជាតិ

ថ្លែងមតិក្នុងសិក្ខាសាលា លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Nguyen Huu Lap ប្រធានដេប៉ាតឹម៉ង ហូជីមិញ នៃវិទ្យាស្ថាននយោបាយបានសង្កត់ធ្ងន់ថា៖ “តាមការពិតជាក់ស្តែងឱ្យឃើញថា នៅចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០ ការលុកលុយឈ្លានពានរបស់ពួកអាណានិគមនិយមបារាំងបានបង្វែរប្រទេសវៀតណាមពីប្រទេសសក្តិភូមិទៅជាប្រទេសអាណានិគម និងពាក់កណ្តាលសក្តិភូមិ បានធ្វើឱ្យប្រទេសរបស់យើងបាត់បង់ឯករាជ្យជាតិ ប្រជាជនរបស់យើងស្ថិតក្នុងស្ថានភាព "កមួយនឹមពីរ" រស់នៅក្រោមការជិះជាន់ កេងប្រវ័ញ្ចរបស់ពួកអ្នកអាណានិគម និងសក្តិភូមិបរិវារ”។

ប្រឈមមុខនឹងស្ថានភាពនោះលោក Nguyen Tat Thanh បានគិតគូដល់ការចាកចេញទៅក្រៅប្រទេសដើម្បីមើលឃើញពីរបៀបដែលគេធ្វើយ៉ាងដូចម្តេច ក្រោយមកនឹងវិលត្រឡប់មាតុភូមិវិញដើម្បីជួយជនរួមជាតិរបស់ខ្លួន។ គំនិតនោះត្រូវបានក្លាយជាការពិត និងចាប់ផ្តើមអនុវត្តដោយព្រឹត្តិការណ៍សំខាន់ដ៏មានមានអត្ថន័យ នោះគឺកាលពី១១០ ឆ្នាំមុន នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ១៩១១ គាត់បានឡើងកប៉ាល់សមុទ្រនៃអ្នកជំនួញបារាំងឈ្មោះ Amiral Latouche-Tréville ហើយចាប់ផ្តើមដំណើររបស់ខ្លួនទៅស្វែងរកមាគ៌ាជួយសង្គ្រោះប្រទេសជាតិ។ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ដល់ខែកក្កដា ឆ្នាំ១៩២០ គាត់បានរកឃើញនូវមាគ៌ាសង្គ្រោះ និងអភិវឌ្ឍប្រទេសយ៉ាងត្រឹមត្រូវ - នោះជាមាគ៌ានៃបដិវត្តន៍អធន។

នៅក្នុងសិក្ខាសាលានេះក្រុមវាគ្មិនទាំងអស់បានវាយតម្លៃជាឯកច្ឆន្ទថា៖ ចាប់តាំងពីពេលបង្កើតបក្សកុម្មុយនិស្តវៀតណាមមកម៉្លេះ បក្សកុម្មុយនិស្តជានិច្ចកាលបានអះអាងនូវតួនាទីរបស់ខ្លួនជាកត្តាកំណត់ក្នុងរាល់ជោគជ័យនៃបដិវត្តន៍វៀតណាម។ ជាពិសេស បន្ទាប់ពីការផ្លាស់ថ្មីរយៈពេល ៣៥ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ប្រទេសយើងទទួលបានសមិទ្ធិផលសំខាន់ៗជាច្រើនដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ហើយត្រូវបានបញ្ជាក់ដោយមហាសន្និបាតបក្សលើកទី ១៣។

កសាងសង្គមនិយម - ផ្លូវឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ

លោកវរសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Dinh Bac អនុប្រធាន ដេប៉ាតឹម៉ង វិទ្យាស្ថាននយោបាយបានឱ្យដឹងថា៖ លោក ហូជីមិញ បានមានប្រសាសន៍ថា ការតស៊ូដើម្បីរំដោះប្រជាជាតិវៀតណាមតាមមាគ៌ាបដិវត្តន៍អធនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត។ ហេតុដូច្នេះហើយបន្ទាប់ពីជ័យជំនះនៃបដិវត្តន៍ជាតិ ប្រជាធិបតេយ្យ។

ម៉្យាងវិញទៀត ហូជីមិញ បាននិយាយថា ការកសាងសង្គមនិយមគឺជាការកសាងសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសជាតិលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ។ល។ ជាមួយរាល់យន្តការទាំងនោះ និងមូលដ្ឋានគ្រឹះខាងស្មារតីរបស់ខ្លួននេះ សង្គមនិយមមានសមត្ថភាពការពារនូវរាល់សមិទ្ធិផលបដិវត្តន៍របស់ប្រជាជន បង្កើតជាមូលដ្ឋានរឹងមាំសម្រាប់ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ លោកប្រធានហូជីមិញបានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖ សង្គមនិយមកាន់តែរីកចម្រើន កាន់តែចាស់ទុំ ពោលគឺរាល់សក្តានុពលកាន់តែខ្លាំង ជាពិសេសសក្តានុពលខាងសម្ភារៈ និងបច្ចេកទេសរបស់ប្រទេសកាន់តែខ្លាំងគឺប្រទេសកាន់តែមានសមត្ថភាពធានាឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

ផ្តើមចេញពីមាគ៌ាដែលហូជីមីញជ្រើសរើស ក្នុងបទបង្ហាញមួយផ្ញើមកសិក្ខាសាលានោះ សាស្រ្តាចារ្យ បណ្ឌិត Nguyen The Thang មកពីវិទ្យាស្ថានជាតិនយោបាយនយោបាយ បានមានប្រសាសន៍ថា៖ កម្មាភិបាល បក្ខជន គប្បីប្រែក្លាយបំណងប្រាថ្នារបស់លោកប្រធានហូជីមីញ និងបក្សរបស់យើងអំពីប្រទេសវៀតណាមមួយប្រកបដោយខ្លាំងក្លា រុងរឿង សម្បូរធូធារ ប្រជាជនមានសេរីភាព សេចក្តីសុខសប្បាយ មានជំនឿ ឆន្ទៈលើបក្ស។

បទអន្តរាគមន៍ជាង ៤០ របស់អ្នកវិទ្យាសាស្ត្របានបង្ហាញនៅក្នុងសិក្ខាសាលា បានបន្តអះអាងថា៖ មាគ៌ាបដិវត្តន៍ដែលលោកប្រធានហូជីមិញ បានជ្រើសរើសគឺជាមាគ៌ានៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស មាគ៌ានោះមិនត្រឹមតែធានានូវឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីនៃមាតុភូមិប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យប្រទេស និងប្រជាជនរបស់យើងឱ្យមានការរីកចម្រើន និងសុភមង្គលផងដែរ៕

បកប្រែដោយ Minh Trung