លោកវរសេនីយ៍ឯក Luong Dinh Chung - អនុប្រធានស្នងការនយោបាយ ប្រធានគណៈកម្មាធិការដឹកនាំលេខ ៥១៥ យោធភូមិភាគ  អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ។

ឆ្នាំ២០២៣ គណៈកម្មាធិការដឹកនាំលេខ ៥១៥  មកពីបណ្ដាខេត្ត  ស្ថាប័ន និងអង្គភាពបានសហការយ៉ាងជិតស្និទ្ធ ម្ចាស់ការនិងអនុវត្តយ៉ាងល្អនូវការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី  ជាមួយនឹងបាវចនា  "នៅតែមានព័ត៌មានអំពីយុទ្ធជនពលីនិងផ្នូររបស់យុទ្ធជនពលីនៅតែមានការការស្វែងរកនិងប្រមូល" អង្គភាពនានាបានរុករក និងប្រមូលអដ្ឋិធាតុបានចំនួន ១៧៣ អដ្ឋិធាតុ (ក្នុងនោះដែលរុករកនៅក្នុងប្រទេសបាន ១១៧ អដ្ឋិធាតុ និងប្រមូលបាននៅប្រទេសឡាវ ៨ អដ្ឋិធាតុ និងប្រទេសកម្ពុជាបាន ៤៨ អដ្ឋិធាតុ) ។

leftcenterrightdel
ពិធី​គោរព​វិញ្ញាណក្ខន្ធ និង​បញ្ចុះ​សព​យុទ្ធជន​ពលីដែល​ពលីជីវិតកាលពីសម័យសង្គ្រាមនៅ​កម្ពុជា (រូបថត៖ vnanet.vn)

ថ្លែងក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Luong Dinh Chung បានស្នើឱ្យនាយកដ្ឋាននយោបាយ-ទីភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំលេខ ៥១៥   បន្តលើកកម្ពស់តួនាទីស្នូល  តភ្ជាប់ព័ត៌មានជាមួយបណ្ដាអង្គភាព  អង្គការនិងបុគ្គល។ ណែនាំអង្គភាពនិងមូលដ្ឋានដើម្បីពិនិត្យ និងបង្កើតបញ្ជីឈ្មោះយុទ្ធជនពលីដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយអង្គភាពនិងមូលដ្ឋាន  លើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលព័ត៌មាន បង្កើតសំណុំឯកសារស្វែងរក  ប្រមូលផ្តុំ កំណត់អត្តសញ្ញាណ និងរៀបចំការស្វែងរក រុករកនិងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

លោកវរសេនីយ៍ឯក Luong Dinh Chung បានសង្កត់ធ្ងន់ថា ការស្វែងរក រុករក ប្រមូលនិងកំណត់អត្ដសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដែលនៅខ្វះព័ត៌មាន គឺជាគោលការណ៍សំខាន់របស់បក្ស បេសកកម្មនយោបាយដ៏ពិសិដ្ឋរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល។ ការយកចិត្តទុកដាក់ និងពន្លឿនការប្រមូល និងការស្វែងរកអដ្ឋិធាតុយុទ្ធជនពលី រួមចំណែកកាត់បន្ថយការឈឺចាប់នៃសង្រ្គាម ឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់កម្មាភិបាល យុទ្ធជននិងប្រជាជន៕

បកប្រែដោយ Pham Diep