វៀតណាមចូលរួមពិព័រណ៍ទេសចរណ៍និងធ្វើដំណើរធំបំផុតនៅអាស៊ីខាងត្បូង
កប.អនឡាញ - ពិព័រណ៍ទេសចរណ៍និងធ្វើដំណើរធំបំផុតនៅអាស៊ីខាងត្បូងលើកទី ៣១ (SATTE) បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ India Expo Mart ទីក្រុង Greater Noida ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ។
ក្នុងពិព័រណ៍ធំបំផុតនៅអាស៊ីខាងត្បូងនេះ វៀតណាមមានស្តង់របស់មន្ទីរទេសចរណ៍នៃទីក្រុង Da Nang និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) និងក្រុមហ៊ុនទេសចរណ៍ និងផ្សព្វផ្សាយអំពីការដឹកជញ្ជូននៃក្រសួងគមនាគមដឹកជញ្ជូនវៀតណាម (Vietravel)។
ពិព័រណ៍ដែលរៀបចំដោយក្រសួងទេសចរណ៍ឥណ្ឌា គណៈកម្មាធិការទេសចរណ៍ជាតិ និងអន្តរជាតិ សមាគម និងសហគមន៍ធុរកិច្ចទេសចរណ៍ និងពាណិជ្ជកម្មឥណ្ឌា បានទាក់ទាញអ្នកចូលរួមជាង ៤៨,០០០ នាក់ ស្ថាប័នពិព័រណ៍ចំនួន ១,៨០០ និងអ្នកទិញជាង ៨០០ នាក់មកពីប្រទេសជាង១២០។
|
|
លោក Nguyen Thanh Hai កាត់ខ្សែបូរបើកសម្ពោធស្តង់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (រូបថត៖ vnanet.vn) |
លោក Nguyen Thanh Hai ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំឥណ្ឌា បានបញ្ជាក់ពីការបន្តរួមដំណើរ និងជួយគាំទ្រមូលដ្ឋាន និងធុរកិច្ចវៀតណាមក្នុងការផ្សព្វផ្សាយរូបភាពវៀតណាមនិយាយរួម និងផលិតផលទេសចរណ៍និយាយដោយឡែក ក៏ដូចជាកម្មវិធីជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងវៀតណាម និងឥណ្ឌា។
គោលបំណងនៃការចូលរួមក្នុងពិព័រណ៍ SATTE របស់ទីក្រុង Da Nang គឺជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារដ៏មានសក្ដានុពលឥណ្ឌា ដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមទីផ្សារភ្ញៀទេសចរអន្តរជាតិកំពូលទាំង ១០ នៃទីក្រុង Da Nang ព្រមទាំង បន្តបផ្សព្វផ្សាយការទាក់ទាញនៃវិស័យទេសចរណ៍ MICE និងអាពាហ៍ពិពាហ៍របស់វៀតណាមដល់ភ្ញៀវទេសចរឥណ្ឌា។
ក្នុងពិព័រណ៌នេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមានមោទនភាពជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលមានជើងហោះហើរត្រង់ ១៤ /សប្តាហ៍រវាងទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង New Delhi ទីក្រុង Mumbai តាមជើងយន្តហោះ A32។ ចាប់ពីថ្ងៃទី ១៥ ខែឧសភា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងដាក់ឲ្យដំណើរការនូវយន្តហោះ A350 ជាមួយនឹង ៧ ជើងក្នុងមួយសប្តាហ៍រវាងទីក្រុង New Delhi និងទីក្រុងហាណូយ ទីក្រុងមីញ។ ក្រុមហ៊ុន Vietnam Airlines មានបំណងសម្រេចបានប្រាក់ចំណូលចំនួន ៤០ លានដុល្លារអាមេរិកនៅទីផ្សារឥណ្ឌាក្នុងឆ្នាំ២០២៤៕
បកប្រែដោយ Thuy Anh