leftcenterrightdel
ពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី

លោក Vo Duc Trong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ប្រធានគណៈកម្មការដឹកនាំការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្ដសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត និងប្រតិភូបានសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់យ៉ាងធំធេងរបស់យុទ្ធជនពលី និងជនរួមជាតិដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិ និងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។

ក្នុងរយៈពេលកន្លងមក អាជ្ញាធរមូលដ្ឋាន កងទ័ព និងប្រជាជនខេត្ត Tay Ninh តែងតែកំណត់ថា ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីគឺជាភារកិច្ចសំខាន់ៗ។ ក្នុងរដូវប្រាំង២០២២-២០២៣ កងកម្លាំងមានសមត្ថកិច្ចបានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនចំនួន ៨៦ អដ្ឋិធាតុ។ អដ្ឋិធាតុទាំងនេះសុទ្ធតែមិនទាន់កំណត់អត្តសញ្ញាណឡើយ…៕

បកប្រែដោយ Pham Diep