leftcenterrightdel
ពិធីរំលឹកវិញ្ញាណក្ខន្ធ  និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីទាំង ១២ ដែលបានពលីជីវិតនៅប្រទេសឡាវ និងកម្ពុជា (រូប​ថត៖​ vov.vn)

ក្នុងពិធី គណៈប្រតិភូតំណាងឱ្យគណៈកម្មការការងារពិសេស នៃគណៈកម្មការទទួលបន្ទុករបស់រដ្ឋាភិបាល; យោធភូមិភាគទី៥; គណៈកម្មការការងារពិសេសនៃខេត្តចំនួន ៣ នៅភាគខាងត្បូងនៃប្រទេសឡាវ រួមមានៈ អាតតាពឿ សេកុង ចំប៉ាសាក់; គណៈកម្មការការងារពិសេសខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា; គណៈប្រតិភូគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kon Tum ស្រុក Ngoc Hoi រួមជាមួយនឹងប្រជាជន និងកងកម្លាំងប្រដាប់អាវុធជាច្រើនបានអុជធូប ដាក់កម្រងផ្កា បង្ហាញពីការគោរព និងដឹងគុណចំពោះវីរជនយុទ្ធជនពលីដែលបានតស៊ូយ៉ាងអង់អាចក្លាហាន និងពលីកម្មក្នុងបុព្វហេតុរំដោះជាតិ និងស្មារតីមិត្តភាព និងសាមគ្គីភាពអន្តរជាតិដ៏ថ្លៃថ្លា។

ក្នុងរយៈពេលជាង ៦ ខែនៃរដូវប្រាំងឆ្នាំ២០២២-២០២៣ ដោយមានការសម្របសម្រួល និងគាំទ្រពីអាជ្ញាធរ និងប្រជាជននៃខេត្តចំនួន៣ភាគខាងត្បូងឡាវ និងខេត្តរតនគិរី ព្រះរាជាណាចក្រកម្ពុជា ក្រុមការងារ K៥៣ បញ្ជាការដ្ឋានយោធភូមិខេត្ត Kon Tum បានរកឃើញ ប្រមូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្មគ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១២ អដ្ឋិធាតុ ដែលក្នុងនោះ អដ្ឋិធាតុចំនួន៨ ត្រូវបានប្រមូលនៅប្រទេសឡាវ និងអដ្ឋិធាតុយុទ្ធជនចំនួន ៤  ត្រូវបានប្រមូលនៅប្រទេសកម្ពុជា។ មកដល់ពេលនេះ អដ្ឋិធាតុទាំង១២នាក់មិនទាន់ស្គាល់អត្តសញ្ញាណឡើយ ៕

បកប្រែដោយ Duy Hoan